ដឹកគល់ឈើតាមម៉ូតូកែច្នៃនៅអូរយ៉ាដាវរអិលដួលចូលប្រឡាយ បោកក្បាលស្លាប់

ខេត្តរតនគិរី÷ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ខណៈជួបគ្រោះថ្នាក់ដួលម៉ូតូកែច្នៃដោយខ្លួនឯង កំពុងដឹកគល់ឈើមួយដើម នៅតាមផ្លូវលំមួយកន្លែងក្នុងស្រុកអូរយ៉ាដាវ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក ហេង ប៊ុននី អភិបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ជនរងគ្រោះបានដួលម៉ូតូដោយខ្លួនឯង ខណៈកំពុងដឹកគល់ឈើដែលត្រូវបានជ្រៀកជាពីរ ហើយម៉ូតូបានរអិលធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យគល់ឈើប៉ះចំក្បាលរបស់ជនរងគ្រោះ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នកនៅក្បែរនោះជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសល បានបាត់បង់ជីវិតនៅតាមផ្លូវ មុនទៅដល់មន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះ ក្លាន ពើល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

You might like