ក្រុមឈ្មួញនៅតែបន្តនាំទំនិញខុសច្បាប់ពីប្រទេសថៃចូល តាមច្រកផ្លូវសមុទ្រ មកកាន់ស្រុកមណ្ឌលសីមា

ខេត្តកោះកុង ៖ កម្លាំងសមត្ថកិច្ចនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចុះបង្ក្រាបករណីនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ តាមច្រកផ្លូវសមុទ្រ ចូលមកកាន់ដែនដីនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បើតាមរូបភាពវីដេអូ និងភស្តុតាងនៅកន្លែងកើតហេតុ មុខទំនិញដែលត្រូវបានបង្រ្កាប និងរឹបអូស រួមមាន៖ ស្បៀងអាហារ និងគ្រឿងទេស,មាន អង្ករ,ប្រេងឆា (ម៉ាក Codi), ទឹកស៊ីអ៊ីវ, ទឹកត្រី, ឆៃប៉ូវ និងមីកញ្ចប់ ម៉ាក MAMA។ ចំណែកសម្ភារ និងគ្រឿងឧបភោគផ្សេងៗទៀតរួមមាន ធុងប្រេង/ថ្នាំពណ៌, ជញ្ជីងថ្លឹងទំនិញ និងប្រអប់កេសរៀបចំស្តុកយ៉ាងច្រើនដែលត្រូវបានខ្ចប់ជិតៗ៕

You might like