អន្តរជាតិះ – ភាពតានតឹងកំពុងបន្តរវាងអាមេរិក និងអ៊ីរ៉ង់ ដោយការវាយប្រហារសងសឹកគ្នាអង្រួនពាសពេញមជ្ឈិមបូព៌ា ខណៈអនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានបញ្ជាក់ថា ជម្លោះនេះ នឹងឈានចូលដល់ដំណាក់កាលថ្មីដែលខុសប្លែកពីមុនទាំងស្រុងក្នុងរយៈពេល ២ ខែខាងមុខទៀតនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Post ថា យើងមិនអាចព្យាករណ៍ពីអនាគតបានទេ ប៉ុន្តែខ្ញុំយល់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងឈានចូលដល់ដំណាក់កាលដែលខុសប្លែកពីប្រតិបត្តិការមុនៗ នៅប៉ុន្មានខែខាងមុខ ដើម្បីបន្តដាក់សម្ពាធលើអ៊ីរ៉ង់។

– ទន្ទឹមនោះ យោងតាមលោក Vance បានបន្ថែមថា សហរដ្ឋអាមេរិក បានបញ្ចប់ដំណាក់កាលទីមួយរួចហើយ ដែលដំណាក់កាលនោះគឺការបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ដូចជាកងកម្លាំងយោធាបែបប្រពៃណីរបស់ពួកគេ។
– គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ត្រាំ ក៏បានលើកឡើងផងដែរថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាអាមេរិកនៅខែវិច្ឆិកា។ ទន្ទឹមនឹងនោះ លោក ក៏បានបើកផ្លូវសម្រាប់លទ្ធភាពនៃការសម្រេចបាននូវដំណោះស្រាយមួយ មុនពេលការបោះឆ្នោតនោះមកដល់៕

