ត្រាំ បញ្ជាក់ថា អាមេរិកកំពុងបង្កើនការផលិតអាវុធដែលទំនើបៗ​ផុត​លេខ

អន្តរជាតិះ – ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកថ្មីៗនេះ បានបង្កើនការផលិតស្តុកមីស៊ីលប្រភេទ Tomahawk cruise missiles រួមទាំងប្រព័ន្ធការពារមីស៊ីល THAAD និងប្រព័ន្ធការពារដែនអាកាស Patriot។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ខ្ញុំទើបតែទទួលបានរបាយការណ៍មួយដែលសហរដ្ឋអាមេរិក កំពុងបង្កើនការផលិតអាវុធដ៏ទំនើប និងមានគុណភាពខ្ពស់បំផុតក្នុងចំនួនច្រើនជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ។

– យោងតាម លោក បានបញ្ជាក់ថា អាវុធទាំងនោះ នឹងត្រូវបញ្ជូនជារៀងរាល់ថ្ងៃទៅកាន់កងកម្លាំងរបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត។

– លោក បានបន្ថែមថា ការផ្តោតសំខាន់នៃការផលិតនេះគឺទៅលើប្រព័ន្ធ Patriot, ប្រព័ន្ធ THAAD, មីស៊ីល Tomahawk និងប្រព័ន្ធមីស៊ីលស្តង់ដារផ្សេងទៀត ដែលយើងមានស្តុកទុកក្នុងចំនួនដ៏ច្រើនរួចទៅហើយ។

– សង្គ្រាមជាមួយអ៊ីរ៉ង់ នៅតែបន្តមិនទាន់ថមថយ ខណៈភាពតានតឹងផ្ទុះឡើងវិញ រុញច្រានតម្លៃប្រេងមានការហក់ឡើងខ្ពស់ ស្របពេលដែលច្រកសមុទ្រ Hormuz មិនទាន់បើកទ្វារ៕

You might like