ភ្នំពេញះ – ប្តីប្រពន្ធមួយគូដែលប្រើក្មេងស្ទាវយកទារក (កូនបង្កើតរបស់ខ្លួន) ទៅបោះចោលក្នុងធុងសំរាមនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយឡែកទារក ត្រូវបានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញទទួលយករក្សាការពារ និងថែទាំបណ្តោះអាសន្ន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
តាមសមត្ថកិច្ចឲ្យដឹងថា ឪពុកម្តាយរូបនេះ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លាន រៀល.៕

