មិនបង្អង់យូរ! ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងចូលធ្វើការនៅក្រសួងយុត្តិធម៌ និងក្រសួងផែនការចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីការប្រឡងថ្ងៃម្សិលមិញ

ភ្នំពេញះ – ដំណើរការកំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងដើម្បីចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ និងក្រសួងផែនការចាប់ផ្ដើមភ្លាមៗ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ បន្ទាប់ពីដំណើរការប្រឡងបានបញ្ចប់ទៅកាលពីថ្ងៃទី១៤ ខែកញ្ញា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នាម៉ោង៧ព្រឹក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នសាមីទាំង២ និងអង្គភាពពាក់ព័ន្ធ បើកសន្លឹកកិច្ចការរបស់បេក្ខជនដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ (១)ក្រសួងយុត្តិធម៌ (២)ក្រសួងផែនការ ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីកែសន្លឹកកិច្ចការរបស់បេក្ខជន នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

You might like