ឃាត់ខ្លួនម្ចាស់ទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ ២នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញះ – នគរបាលការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានឆ្មក់បង្ក្រាប ករណីសញ្ចារកម្មចំនួន២ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រកឃើញជនរងគ្រោះ០៧នាក់ និងឃាត់ខ្លួនជនសង្ស័យ០២នាក់ កាលពីយប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នគរបាលបញ្ជាក់ថា ទីតាំងទី១៖ ហាងម៉ាស្សា (គ្មានឈ្មោះ) ស្ថិតនៅផ្ទះលេខ៧៣C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឆែកឆេររកឃើញមនុស្សស្រីចំនួន០៦នាក់ (អនីតិជន ០៣នាក់, ម្ចាស់ទីតាំង០១នាក់) និងវត្ថុតាងមួយចំនួន។

– ទីតាំងទី២៖ ហាងម៉ាស្សា (គ្មានឈ្មោះ) ស្ថិតនៅផ្ទះលេខ៨៦C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឆែកឆេររកឃើញមនុស្សប្រុសស្រីចំនួន ០៣នាក់ (អនីតិជន ០១នាក់, ម្ចាស់ទីតាំង ០១នាក់/ប្រុស) និងវត្ថុតាងមួយចំនួន។

– បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាម្ចាស់ទីតាំង ចំនួន ០២នាក់ទៅកាន់តុលាការ ដេីម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីជាជនរងគ្រោះចំនួន ០៧នាក់ (អនីតិជន ០៤នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕

You might like