ច្រឡំជាន់ហ្គែរ ស្មានតែជាហ្វ្រាំង បុកចូលកន្លែងស្ថានីយចាក់សាំង សំណាងមិនផ្ទុះឆេះ

ភ្នំពេញះ – បុរសម្នាក់បើករថយន្ត បម្រុង​ចូលចាក់សាំងបែរជាច្រឡំជាន់ហ្គែរពេញទំហឹង បណ្ដាលឱ្យរថយន្តជ្រុលទៅបុកទូចាក់សាំង ​បណ្តាល​អោយ​បាក់​រលំ​រងការ​ខូច​ខាត​ សំណាងល្អមិនផ្ទុះឆេះ និងគ្មាននរណាម្នាក់រងរបួស។

– ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៨៦​ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក​ TOYOTA PRIUS ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AZ-0993 តាមបណ្តោយផ្លូវលេខ ៤៨៦ តាមពីក្នុងទិសដៅពីកើតទៅលិច គោលបំណងចូលមកចាក់សាំង។

– ប្រភព​ដដែល​បាន​បន្ត​ថា ​លុះ​មក​ដល់​ចំណុច​កើតហេតុ បុគ្គលិក​អ្នក​ចាក់​សាំង បាន​ធ្វើ​ដៃ​ជា​សញ្ញា ដើម្បី​អោយរថយន្ត​បត់​ចូល​គោលដៅ​ចាក់​សាំង ប៉ុន្តែ​រថយន្ត​មិន​បាន​បង្អន់​​ល្បឿន បែ​រ​ជា​​បង្កើន​​ល្បឿន ក៏​​ជ្រុល​ចង្កូតទៅ​បុក​ទូ​ម៉ាស៊ីន​ចាក់​សាំង​​យ៉ាងពេញទំហឹង​ ​បណ្តាល​ឱ្យ​​ខូចខាត​ទូ​ម៉ាស៊ីន​ចាក់​សាំង​ចំនួន​១​ទូ ​ចំណែក​​រថយន្ត​រងការខូចខាត​មួយ​កំណាត់​ផ្នែក​ខាង​មុខ​ផង​ដែរ ។

– ក្រោយ​កើត​ហេតុ​ ​សមត្ថកិច្ច​ជំនាញ​មូល​ដ្ឋាន​ បានចុះ​មកដល់កន្លែងហើយហៅ​ភាគី​ខាង​រថយន្តមកសម្របសម្រួលនៅនិងកន្លែងកើតហេតុ ដើម្បី​បញ្ចប់​រឿង៕

 

You might like