វៀតណាមបារម្ភពីសាច់ជ្រូកនាំចូលថោកៗ ថាធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

អន្តរជាតិះ – វៀតណាមកំពុងបារម្ភថា ការកើនឡើងនៃសាច់ជ្រូកនាំចូលថោកៗ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ដែលកំពុងប្រឈមនឹងកម្សោយតម្រូវការ និងថ្លៃដើមផលិតកម្មខ្ពស់រួចស្រាប់ទៅហើយ។ ​នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន VNS កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចូលសាច់ជ្រូកជាង ១១២​ ០០០ តោន ក្នុងតម្លៃ ១៨៥,៥ លានដុល្លារ ដោយកើនឡើង ២៧% គិតជាបរិមាណ និងធ្លាក់ចុះ ២១% គិតពីតម្លៃ។ ​

– តម្លៃនាំចូលជាមធ្យមមានប្រមាណ ១​ ៦៣៨ ដុល្លារ/តោន ឬប្រហែល ៤៣ ០០០ ដុង/គីឡូក្រាម ដែលទាបជាងតម្លៃជ្រូករស់ក្នុងស្រុកប្រមាណ ២៨%។ បច្ចុប្បន្ន តម្លៃជ្រូករស់ក្នុងស្រុក លក់​នៅតម្លៃប្រហែល ៥៩​ ០០០ ដុង ឬ ២,២៧ ដុល្លារ/គីឡូក្រាម។

– វៀតណាមនាំចូលសាច់ជ្រូកពីទីផ្សារចំនួន ១៩ ដោយប្រេស៊ីលជាអ្នកផ្គត់ផ្គង់ធំបំផុត បន្ទាប់មកគឺរុស្ស៊ី និងអេស្ប៉ាញ។ ប្រេស៊ីលត្រូវបានរំពឹងថានឹងបន្តផ្គត់ផ្គង់ក្នុងបរិមាណខ្ពស់ ខណៈផលិតកម្មជ្រូករបស់ប្រទេសនេះកំពុង​កើនឡើង។

– អ្នកជំនាញ​បាន​និយាយ​ថា តម្លៃជ្រូកនៅប្រេស៊ីលមានត្រឹមប្រហែលពាក់កណ្តាលនៃតម្លៃនៅវៀតណាម ដែលធ្វើឱ្យសាច់ជ្រូកនាំចូលពីប្រទេសនេះ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ទល់នឹង​អាជីវករវៀតណាម​។ ទន្ទឹមនឹងនេះ តម្លៃចំណីជ្រូកក៏បានកើនឡើងជាច្រើនលើកនៅឆ្នាំនេះ ដែលបន្ថែមបន្ទុកដល់អ្នកចិញ្ចឹមក្នុងស្រុក។

– អ្នកចិញ្ចឹមមួយចំនួនអាចសម្រេចលក់ជ្រូកមុនពេលកំណត់ ដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់ ប្រសិនបើតម្លៃនៅតែស្ថិតក្រោមសម្ពាធ។

– ទោះជាយ៉ាងណា អ្នកជំនាញរំពឹងថា តម្លៃជ្រូកក្នុងស្រុកអាចកើនឡើងបន្តិចនៅប៉ុន្មានខែខាងមុខ នៅពេលតម្រូវការពីសាលារៀន និងទីផ្សារប្រពៃណីស្ទុះងើប​ងើបឡើងវិញ។

– សមាគមអ្នកចិញ្ចឹមសត្វវៀតណាមបានព្រមានថា ការកើនឡើងនៃការនាំចូល និងការពង្រីកការចិញ្ចឹមក្នុងស្រុក អាចបង្កើតហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការ ប្រសិនបើការប្រើប្រាស់មិនកើនឡើងស្របគ្នា។

– សមាគមបានជំរុញឱ្យវិស័យនេះពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម ចាប់ពីការបង្កាត់ពូជ ការចិញ្ចឹម ការកែច្នៃ រហូតដល់ការលក់ ដើម្បីកាត់បន្ថយថ្លៃដើម បង្កើនការតាមដានប្រភពដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងជាមួយសាច់ជ្រូកនាំចូល៕

 

You might like