អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា យន្តហោះយោធារបស់សហរដ្ឋអាមេរិកមិនបានរងការខូចខាតអ្វីឡើយនៅក្នុងការវាយប្រហារដោយអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសក្នុងប្រទេសហ្ស៊កដានី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការលើកឡើងរបស់លោក ត្រាំ កើតឡើង បន្ទាប់ពីបណ្តាញព័ត៌មាន CBS បានរាយការណ៍ថា យន្តហោះចម្បាំងអាមេរិកមួយចំនួនរងការខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពនោះ កាលពីយប់ឈានចូលថ្ងៃពុធ។
– លោក ត្រាំ បានប្រាប់ទៅកាន់សារព័ត៌មាន NewsNation ពាក់ព័ន្ធនឹងរបាយការណ៍នេះថា មិនពិត ដោយថាគ្មានការខូចខាតអ្វីទាំងអស់។
– យោងតាម អ្នកនាំពាក្យរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលជាកងកម្លាំងពិសេសនៃកងទ័ពអ៊ីរ៉ង់ បានឱ្យដឹងថា កងកម្លាំងអាកាសរបស់ខ្លួនបានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស Muwaffaq Salti និង Prince Hassan ក្នុងប្រទេសហ្ស៊កដានី ដែលជាមូលដ្ឋានប្រើប្រាស់ដោយកងទ័ពអាកាសអាមេរិក។
– បញ្ជាការដ្ឋានទូទៅនៃកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះបានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលផ្លោង (ballistic missiles) របស់អ៊ីរ៉ង់ចំនួន ១៨ គ្រាប់ ខណៈដែលមីស៊ីល ២ គ្រាប់ទៀតធ្លាក់នៅក្នុងតំបន់ដាច់ស្រយាល៕
