មណ្ឌលគីរីះ – អាជ្ញាធរស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចេញការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងទន្លេ អូរ និងព្រែកនានា ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈស្ថានភាពទឹកនៅតំបន់មួយចំនួនកំពុងមានការកើនឡើងជាបន្តបន្ទាប់ ដោយសារឥទ្ធិពលភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលចុងក្រោយនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់ នៅរសៀលថ្ងៃទី១០កញ្ញានេះថា ក្នុងនាមគណៈបញ្ចាការឯកភាពស្រុក បាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពំផុតអំពីស្ថានភាពទឹកជំនន់ ពិសេសភ្លៀងធ្លាក់ផ្ទួនៗ ក្នុងរដូវវស្សា ធ្វើយ៉ាងណា បើសិនករណីហេតុការណ៍គ្រោះធម្មជាតិកើតឡើង អាជ្ញាធរអាចចេញប្រតិបត្តិការទាន់ពេលវេលា។
– អភិលបាលស្រុករូបនេះ បញ្ជាក់ថា ក្នុងករណីកើយមានគ្រោះមហន្តកើតឡើង ក្នុងនាមរដ្ឋបាលស្រុក និងជាប្រធានគណៈបញ្ជាការឯភាពស្រុកកោះញែក សហការជាកម្លាំងអធិការនគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថ សរុបកម្លាំងទាំងអស់ចំនួន៨០នាក់ ព្រមទាំងឧបករណ៍សង្រ្គោះ ដូចជា ទូក កាណូត អាវពោង និងសម្ភារៈផ្សេងៗមួយចំនួនទៀត ដើម្បីចេញប្រតិបត្តិការឲ្យទាន់ពេលវេលា ក្នុងករណគ្រោះធម្មជាតិកើតមានឡើង ដែលមិនអាចបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយការលេចលង់បង្កដោយគ្រោះធម្មជាតិផងដែរ។
– បើតាមលោក សី ទូច ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានណែនាំឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានអំពីស្ថានភាពអាកាសធាតុ និងការជូនដំណឹងពីអាជ្ញាធរឱ្យបានជាប្រចាំ ព្រមទាំងត្រៀមវិធានការបង្ការទុកជាមុន ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសត្វពាហនៈរបស់ខ្លួន ប្រសិនបើមានការកើនឡើងនៃកម្ពស់ទឹកលឿន ឬកើតមានជំនន់ទឹកភ្លៀងដោយចៃដន្យ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវឱ្យអាណាព្យាបាលមើលថែកូនចៅឱ្យបានដិតដល់ ជៀសវាងការចុះលេងទឹក ឬធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទឹកហូរខ្លាំង ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានគ្រប់ពេល។
– ការអំពាវនាវនេះធ្វើឡើង ខណៈកម្ពស់ទឹកនៅតាមដង ទន្លេស្រែពក អូរ និងព្រែកមួយចំនួនក្នុងស្រុកកោះញែកកំពុងបន្តកើនឡើង ដែលទាមទារឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបបានទាន់ពេលវេលា ប្រសិនបើមានស្ថានការណ៍គ្រោះធម្មជាតិកើតឡើង៕


