ត្រាំ-ពូទីន ទើបនិយាយគ្នាហើយ ស្រាប់តែដ្រូនរុស្ស៊ី​ វាយប្រហារផ្សារទំនើបអ៊ុយក្រែន, ស្លាប់-របួសមនុស្ស ច្រើននាក់

អន្តរជាតិះ – ទើបនិយាយទូរស័ព្ទជាមួយលោក ត្រាំ ចប់មិនទាន់បានប៉ុន្មានថ្ងៃផង មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បើកការវាយប្រហារជាថ្មីលើអ៊ុយក្រែន ដោយដ្រូនមួយគ្រឿងបានបំផ្ទុះផ្សារទំនើបនៅតំបន់ Dnipro បណ្តាលឲ្យមនុស្សចំនួន ៥នាក់បាត់បង់ជីវិត ខណៈ ៦៧នាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារទំនើបនោះមានទីតាំងស្ថិតក្នុងទីក្រុង Pavlohrad ដែលត្រូវដ្រូនរុស្ស៊ី កំណត់គោលដៅ បង្កជាអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយក្នុងចំណោមអ្នករបួស ក៏រួមមានកុមារ ៨នាក់ផងដែរ។

– ទន្ទឹមនោះ បើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន ការវាយប្រហារនេះកើតឡើង ទាំងកណ្តាលថ្ងៃត្រង់ ពេលដែលមានមនុស្សច្រើនកកកុញ នៅពេញផ្លូវ។

– ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការវាយប្រហារនេះ គេមិនទាន់ឃើញមានការបញ្ជាក់ ឬនិយាយអ្វី ពីខាងភាគីរុស្ស៊ី នោះទេ។

– វាកើតឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពិភាក្សាគ្នាជាមួយសមភាគីអាមេរិក ដូណាល់ ត្រាំ តាមទូរស័ព្ទរយៈពេល ជាង ១ម៉ោង លើបញ្ហាសង្គ្រាមអ៊ុយក្រែន។

– អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងកិច្ចសន្ទនានោះ ត្រូវបានជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov ទម្លាយថា ទីក្រុងមូស្គូ បានប្រាប់ទៅទីក្រុងវ៉ាស៊ីនតោន ឲ្យឈប់ផ្តល់ជំនួយ ដល់ទីក្រុងកៀវ ដូច្នេះសង្គ្រាមនឹងបញ្ចប់ភ្លាមៗ។

– លោកប្រាប់ថា ប្រធានាធិបតីទាំងពីរ ក៏ពិភាក្សាគ្នាអំពីការស្តារឡើងវិញ នូវកិច្ចចរចាជាមួយអ៊ុយក្រែន រួមទាំងតាមរូបមន្តត្រីភាគី ផងដែរ ដែលនឹងមានការចូលរួមពីអ្នកសម្របសម្រួលអាមេរិក៕

 

You might like