ភ្នំពេញះ – កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បន្តប្រតិបត្តិការឆ្មក់ឆែកឆេរទីតាំងផ្ទះលេខ ១៤៧DZ ផ្លូវលេខ ១៩២Z ក្រុមទី ២៣ ភូមិ ៩ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ប្រទះឃើញមនុស្សម្នាក់ ឈ្មោះ សុខ សុផានី ភេទស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់ផ្ទះ) ដោយបានរកឃើញវត្ថុតាងរួមមាន ៖ កេសទូរស័ព្ទដៃចំនួន ៧ កេស មានទូរស័ព្ទចំនួន ១ ១៤៥ គ្រឿង , គ្រឿងបន្លាស់កុំព្យូទ័រចំនួន ១៦ កេស សរុបរួមមានចំនួន ៤៧១ គ្រឿងបន្លាស់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក និង ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
– ក្នុងនោះដែរ កម្លាំងបានឆែកឆេរទីតាំងផ្ទះខាងលើក៏បានប្រទះឃើញវត្ថុតាងរួមមាន ៖ កេសទូរស័ព្ទដៃចំនួន ៧ កេស មានទូរស័ព្ទចំនួន ១ ១៤៥ គ្រឿង , គ្រឿងបន្លាស់កុំព្យូទ័រចំនួន ១៦ កេស សរុបរួមមានចំនួន ៤៧១ គ្រឿងបន្លាស់។
– មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យលើសម្ភារៈដែលជាវត្ថុតាងខាងលើ ដើម្បីស្វែងរកបទល្មើស ជាលទ្ធផលឧបករណ៍ខាងលើពុំមានទិន្នន័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទេ។
– ក្រោយត្រួតពិនិត្យចប់សព្វគ្រប់ កម្លាំងចម្រុះ បានសម្រេចប្រគល់វត្ថុតាងខាងលើ និង មនុស្សម្នាក់ឈ្មោះ សុខ សុផានី ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីធ្វើការសាកសួរតាមនីតិវិធីបន្ត។ ក្រៅពីនេះ កម្លាំងពុំបានដកហូតសម្ភារៈអ្វីផ្សេងទេ ដោយឡែកទីតាំងផ្ទះខាងលើ ត្រូវបានប្រគល់ជូនម្ចាស់ផ្ទះគ្រប់គ្រង និង ថែរក្សាវិញ៕
