អន្តរជាតិះ – ថ្លែងកាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា សង្គ្រាមនៅអ៊ីរ៉ង់ ប្រហែលជានឹងចប់ភ្លាមៗ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំនេះ ដែលនេះត្រូវបានគេមើលឃើញថា គឺជាការឃោសនាដើម្បីកៀរគររកសំឡេងឆ្នោតបន្ថែមទៀត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រាប់ទៅក្រុមអ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះ Air Force One ឆ្ពោះទៅកាន់ មហាសន្និបាតពាក់កណ្តាលអាណត្តិលើកដំបូង របស់គណបក្សសាធារណរដ្ឋ ក្នុងទីក្រុង Dallas នៃរដ្ឋ Texas, ប្រធានាធិបតីអាមេរិក និយាយថា៖ តាមគំនិតរបស់លោក សង្គ្រាមដែលកំពុងបន្តជាមួយអ៊ីរ៉ង់ នឹងត្រូវបិទបញ្ចប់ភ្លាមៗ បន្ទាប់ពី ការបោះឆ្នោតពាក់កណ្តាលអាណត្តិ ខណៈទីក្រុងតេហេរ៉ង់ កំពុងព្យាយាមពន្យារពេល ដើម្បីជះឥទ្ធិពលលើការបោះឆ្នោតរបស់អាមេរិក។

– លោកត្រូវបានដកស្រង់សម្តីដោយ BBC ដែលនិយាយថា អ៊ីរ៉ង់មិនអាចទ្រាំទ្របានទៀតឡើយ។ ម្យ៉ាងទៀត ភ្លាមៗបន្ទាប់ពីការបោះឆ្នោត តម្លៃប្រេងក៏នឹងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ វានឹងត្រូវចំណាយពេល យូរជាងការបោះឆ្នោតពាក់កណ្តាលអាណត្តិបន្តិច។
– សម្តីរបស់លោកត្រាំ កើតឡើងបន្ទាប់ពី អាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នាកក្រើកច្រក Hormuz សាជាថ្មី ហើយតម្លៃប្រេងឆៅអន្តរជាតិ ក៏បន្តកើនឡើង ៤ថ្ងៃជាប់ៗគ្នា ដល់ក្បែរ ១០០ ដុល្លារក្នុងមួយបារ៉ែល ផងដែរ។
– កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសថា ខ្លួនបានបាញ់មីស៊ីលផ្លោង សំដៅលើនាវាពិឃាតអាមេរិក ២ គ្រឿង និងមូលដ្ឋានទ័ពអាមេរិកនៅតំបន់ Al Azraq ក្នុងប្រទេសហ្ស៊កដានី ខណៈហ្ស៊កដានីក៏និយាយដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីល ១៨គ្រាប់ ក្នុងចំណោម ២០គ្រាប់ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់។
– ភាពតានតឹងចុងក្រោយបំផុតនេះ រុញឱ្យតម្លៃប្រេងឆៅម៉ាក Brent កើនឡើង ១,៥៧ដុល្លារ ឬ ១,៦% ដល់ ៩៩,៤៩ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) កើនឡើង ១,៦០ដុល្លារ ឬ ១,៧២% ដល់ ៩៤,៦៣ ដុល្លារក្នុងមួយបារ៉ែល។
– សូមជម្រាបថា តម្លៃប្រេងឆៅអន្តរជាតិបានកើនប្រហែល ២៥% បើគិតចាប់តាំងពីដើមខែសីហាមក ស្របពេលក្តីសង្ឃឹមនៃការពន្លត់ភ្លើងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ កាន់តែរសាត់បាត់ទៅអស់៕

