តម្លៃប្រេងអន្តរជាតិ​បន្តហក់ឡើងដល់ ៩៩ ដុល្លារ/បារ៉ែល ក្រោយអ៊ីរ៉ង់វាយប្រហារទីតាំងយោធាអាមេរិក​

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានបន្តកើនឡើង៤ថ្ងៃជាប់ៗគ្នាដល់ក្បែរ ១០០ ដុល្លារ/បារ៉ែល នាព្រឹកថ្ងៃពុធនេះ ​ក្រោយ​អ៊ីរ៉ង់បើកការវាយប្រហារថ្មីលើ​ទីតាំងយោធាអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្ស រួមទាំង​ហ៊្សកដង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មា​នរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​តម្លៃប្រេងឆៅ Brent បានកើនឡើង​ ១,៥៧ ដុល្លារ ឬ ១,៦% ដល់ប្រហែល ៩៩,៤៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹក ម៉ោងនៅទីក្រុងហុងកុង ខណៈតម្លៃប្រេង​​ឆៅអាមេរិក West Texas Intermediate (WTI) បាន​កើនឡើង​ ១,៦០ ដុល្លារ ឬ ១,៧២% ៩៤,៦៣ ដុល្លារ/បារ៉ែល។

– តម្លៃប្រេងឆៅអន្តរជាតិបានកើនប្រហែល ២៥% ចាប់ពីដើមខែសីហា ខណៈក្តីសង្ឃឹមសម្រាប់ការបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់ ដែលអូសបន្លាយអស់រយៈពេល ៦ខែមកហើយនោះ បានថយចុះ ហើយការប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មី។

– កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់មីស៊ីលផ្លោងទៅលើនាវាពិឃាតអាមេរិកចំនួន ២ គ្រឿង និងទីតាំងមួយកន្លែង ​ដែល​ខ្លួន​អះអាងថាជាមូលដ្ឋានទ័ពអាមេរិកនៅតំបន់ Al Azraq ក្នុងប្រទេសហ្ស៊កដង់។ អ៊ីរ៉ង់បានចាត់ទុកការវាយប្រហារនេះជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិកលើនាវាដឹកប្រេងរបស់ខ្លួន។

– យោធាហ្ស៊កដង់បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១៨ ក្នុងចំណោម ២០ គ្រាប់ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់។ មីស៊ីល ២ គ្រាប់ទៀតបានធ្លាក់នៅតំបន់គ្មានប្រជាជនរស់នៅ ហើយមិនមានអ្នករងរបួស ឬស្លាប់នោះទេ។

– ​ដោយឡែក​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ឯណោះវិញ បានព្រមានថា សហរដ្ឋ​អាមេរិកនឹងបន្តវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បន្តព្យាយាមវាយប្រហារនាវាចម្បាំងអាមេរិក។

– អ្នកជំនាញទីផ្សារលើកឡើងថា ភាពមិនស្រាកស្រាន្តនៃជម្លោះ ធ្វើឱ្យកង្វល់ពាក់ព័ន្ធការផ្គត់ផ្គង់ប្រេង​កើន​ឡើង ជាហេតុធ្វើឱ្យតម្លៃប្រេងឆៅអន្តរជាតិបន្តហក់ឡើងខ្ពស់៕

​

You might like