រុស្ស៊ី វាយប្រហារចំប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែននៅទីក្រុងគៀវ សម្លាប់មនុស្ស ៥ នាក់

អន្តរជាតិះ – យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមួយគ្រឿង បានបើកការវាយប្រហារលើទីស្នាក់ការកណ្តាលនៃប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែនក្នុងទីក្រុងគៀវ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់រងរបួស និង ៥ នាក់ផ្សេងទៀតស្លាប់ ខណៈកំពុងមានការផ្សាយផ្ទាល់។

– យោងតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ការវាយប្រហារនេះ ជារលកថ្មីមួយទៀតហើយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ខណៈលោក ក៏បានបង្ហាញពីរូបភាពនៃអគារដែលរងការបំផ្លាញផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងហោចណាស់មនុស្ស ៥ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគៀវ គិតត្រឹម ២៤ ម៉ោងចុងក្រោយនេះ។ មន្ត្រី បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយលើរថភ្លើងដឹកអ្នកដំណើរនៅភាគខាងត្បូងអ៊ុយក្រែនក៏បានសម្លាប់បុគ្គលិកស្រីម្នាក់ផងដែរ។

– ប្រទេសទាំង ២ បានព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារលើរដ្ឋធានីរៀងៗខ្លួន រយៈពេលបីថ្ងៃ ស្របពេលបេសកជនកំពូលរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ទៅទស្សនៈកិច្ចនៅក្រុងមូស្គូ និងទីក្រុងគៀវ កាលពីចុងសប្តាហ៍មុន។

– ទន្ទឹមនោះ កាលពីថ្ងៃអង្គារ យន្តហោះគ្មានមនុស្សបើករុស្ស៊ី ក៏បានកំណត់គោលដៅលើប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន We Are Ukraine ផងដែរ ដោយលោក ហ្សេលេនស្គី និយាយថា លោក ពូទីន កំពុងធ្វើការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែត។

– ជាមួយគ្នានោះ លោក ក៏បានព្រមានឱ្យរុស្ស៊ីត្រូវតែបញ្ឈប់សកម្មភាពនេះ និងអង្វរជាថ្មីទៅកាន់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។

– គួរបញ្ជាក់ថា ត្រឹមរយៈពេល ២ ថ្ងៃ រុស្ស៊ី បានកម្ទេចទីតាំងផ្សព្វផ្សាយព័ត៌មានអ៊ុយក្រែន ២ ស្ថាប័ន ដោយក្នុងនោះរួមមាន We Are Ukraine ជាដើម ខណៈស្ថានការណ៍សង្គ្រាមនៅកំពុងបន្តយ៉ាងសកម្ម៕

You might like