ជើងហោះហើរ ជិត ៣ ០០០ ត្រូវផ្អាក, ជាប់គាំងអ្នកដំណើរ កើនដល់ជាង ៣៤ម៉ឺននាក់ដោយ បន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី មានកម្លាំងខ្លាំង!

អន្តរជាតិះ – ផលប៉ះពាល់ពីបន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី កាន់តែធ្ងន់ធ្ងរទៅៗហើយ ដោយវាបានបង្អាក់ជើងហោះហើរ កើនដល់ជិត ៣ ០០០ជើង ធ្វើឱ្យអ្នកដំណើរជាង ៣៤០ ០០០នាក់ ត្រូវបានជាប់គាំង នៅតាមអាកាសយានដ្ឋាននានា ព្រមទាំង អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ផងដែរ។

– ភ្នំភ្លើង Anak Krakatau បានផ្ទុះកាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ បាញ់ផេះឡើងលើមេឃកម្ពស់ ៦គីឡូម៉ែត្រនៅខាងកោះជ្វា និង ១៥គីឡូម៉ែត្រនៅខាងកោះស៊ូម៉ាត្រា ខណៈទីភ្នាក់ងារភូមិសាស្រ្តឥណ្ឌូណេស៊ី ព្រមានថា ហានិភ័យនៃការផ្ទុះថ្មីៗ នៅតែមានកម្រិតខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ពេលផ្ទុះដំបូងកាលពីចុងសប្តាហ៍ ភ្នំភ្លើងនេះ បង្ខំឲ្យអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ​ផ្អាកជើងហោះហើរ ត្រឹម ២០៩ជើង បណ្តាលឱ្យអ្នកដំណើរជាង ២២ ០០០នាក់ ត្រូវជាប់គាំងប៉ុណ្ណោះ ហើយបន្តជះឥទ្ធិពលអាក្រក់ដល់សហគមន៍ និងសាលារៀននានាផងដែរ។

– យ៉ាងណា ឥឡូវ បើតាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរឥណ្ឌូណេស៊ី ក៏ប្រកាសថា ជើងហោះហើររហូតដល់ទៅ ២ ៩៦១ជើង ត្រូវផ្អាកនិងពន្យារពេល ប៉ះពាល់ដល់អ្នកដំណើរ ៣៤១ ០០០នាក់។

– ស្របពេលជាមួយគ្នានោះ ដោយសារតែសកម្មភាព ឥតថមថយ, អាជ្ញាធរ ក៏ចេញការព្រមានអំពីគ្រោះថ្នាក់ដល់ផ្លូវដង្ហើម ប៉ះពាល់ដល់ភ្នែក និងស្បែក សូម្បីតែសាលារៀនក៏ត្រូវបង្ខំឱ្យបិទទ្វារ ជាបណ្តោះអាសន្នផងដែរ ដើម្បីសុវត្ថិភាពសិស្ស។

– ឥណ្ឌូណេស៊ី ថែមទាំងដាក់កំហិត និងកំណត់ទីតាំងហាមឃាត់ផងដែរ មិនឲ្យមនុស្សចូល ឬធ្វើសកម្មភាពអ្វីទាំងអស់ ក្នុងរង្វង់ ៣គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។

– សូមជម្រាបជាថ្មី ភ្នំភ្លើង Anak Krakatau មានន័យថា «កូនរបស់ Krakatau» ដោយវាលេចឡើងពីតំបន់ដែលធ្លាប់ជាទីតាំងរបស់ភ្នំភ្លើង Krakatau កាលពីជាង​ ១​សតវត្សមុន។ ភ្នំភ្លើង Krakatau បានផ្ទុះ​ខ្លាំងនៅឆ្នាំ១៨៨៣ ដោយបង្កឱ្យមានរលកយក្សស៊ូណាមិ​ និងសម្លាប់មនុស្សជាង ៣៦ ០០០នាក់៕

 

You might like