អន្តរជាតិះ – តម្លៃប្រេងសកល បានបន្តកើនឡើង នៅថ្ងៃអង្គារនេះ ខណៈដែលភាពតានតឹងនៃជម្លោះអូសបន្លាយនៅមជ្ឈិមបូព៌ា កាន់តែកើនឡើង បន្ទាប់ពីអ៊ីរ៉ង់ គំរាមសងសឹកប្រឆាំងនឹងការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធខ្លួន ក៏ដូចជាការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ ផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រេងឆៅ Brent បានកើនឡើង ៣៤ សេន ឬ ០,៣៥ ភាគរយ ស្មើនឹង ៩៧,៣៤ ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក មានតម្លៃ ៩២,៦៣ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១,១៥ ដុល្លារ ឬ ១,២៦ ភាគរយ។

– ប្រេងប្រភេទ Brent បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅទូទាំងពិភពលោក។
– អ៊ីរ៉ង់ បានព្រមាន កាលពីថ្ងៃចន្ទថា ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ កំពុងរងការគំរាមកំហែងហានិភ័យខ្លាំង ខណៈភាគីទាំង ២ បន្តការវាយប្រហារដងសឹកគ្នា នាំឱ្យផ្លូវការទូតកាន់តែរាំងស្ទះ៕
