តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ក្រោយអាមេរិក អ៊ីរ៉ង់ វាយប្រហារនាវានៅច្រកហ័រមូហ្ស

អន្តរជាតិះ – តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើងនៅព្រឹកថ្ងៃចន្ទនេះ ​​ក្រោយ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់សងសឹកគ្នាទៅវិញទៅមក ដោយ​វាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូហ្ស និងតំបន់ផ្សេងទៀត ​ហើយបង្កើន​កង្វល់ពាក់ព័ន្ធការផ្គត់ផ្គង់ប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​តម្លៃប្រេងឆៅ Brent ​បានកើនឡើង ៥២ សេន ឬ ០,៥៤% ដល់ ៩៦,៨០ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង​។ ចំណែកឯតម្លៃប្រេង West Texas Intermediate (WTI) របស់អាមេរិកវិញ បាន​កើនឡើង ៦៦ សេន ឬ ០,៧២% ដល់ ៩២,១៤ ដុល្លារ/បារ៉ែល។

– កាលពីសប្តាហ៍មុន តម្លៃប្រេង Brent បានកើនឡើង ៧,៨% ខណៈ WTI កើនជិត ១០% បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តការវាយប្រហារគ្នា ដែលធ្វើឱ្យចរាចរណ៍របស់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សធ្លាក់ចុះ។ ​

– កងទ័ពអាមេរិកបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៣ គ្រឿងកាលពីថ្ងៃសៅរ៍ រួមទាំងនាវាមួយគ្រឿងនៅក្បែរកោះ Kharg ដែលជាតំបន់សំខាន់សម្រាប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់។

– ជាមួយគ្នានេះ កងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានអះអាងថា ខ្លួនបានកំណត់គោលដៅលើនាវាដឹកប្រេង ៣ គ្រឿងដែលធ្វើដំណើរតាមផ្លូវដែលអ៊ីរ៉ង់មិនអនុញ្ញាតនៅក្នុងច្រកហ័រមូហ្ស និងបានវាយប្រហារលើនាវាអាមេរិកចំនួន ៣ គ្រឿងនៅតំបន់ផ្សេងទៀត។

– អ្នកជំនាញលើកឡើងថា ការវាយប្រហារលើនាវាពាណិជ្ជកម្ម បានបង្កើនភាពតានតឹងនៅលើផ្លូវដឹកជញ្ជូនតាមសមុទ្រ និងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូន និងទីផ្សារថាមពលព្រួយបារម្ភកាន់តែខ្លាំងអំពីការរំខានដល់ការនាំចេញប្រេងពីមជ្ឈិមបូព៌ា។ នោះហើយជាមូលហេតុ ធ្វើឱ្យតម្លៃប្រេងបន្តកើនឡើង។ ​

– ដោយឡែក អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានសម្រេចរក្សាគោលនយោបាយផលិតប្រេងរបស់ខ្លួនសម្រាប់ខែតុលាដដែល ប៉ុន្តែប្រទេសផលិតប្រេង​ប្លុកនេះនៅត្រូវការពិភាក្សាអំពីកូតាថ្មី មុននឹងសម្រេចជំហានបន្ទាប់លើការផលិត៕

You might like