តម្លៃ​​មាស​ធ្លាក់​ចុះបន្តិច​ ​៥២៨៥ ​ដុល្លារ ​មួយ​តម្លឹង​

ភ្នំពេញះ – តម្លៃហាងឆេងមាស​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​បន្តិច​ដល់ ​៥២៨៥ ដុល្លារ ​ក្នុង​មួយតម្លឹង នៅព្រឹកថ្ងៃចន្ទ ទី ០៧ ខែកញ្ញា ២០២៦ ​ដោយ​សារ​ទិន្នន័យកំ​ណើន​ទីផ្សារការងារ​នៅ​សហរដ្ឋអាមេរិក ​និង​ភាព​តាន​តឹង​នៅ​ច្រកសមុទ្រ​ហ័រមូស្ស ​ដែល​គេរំពឹងថា​ ធនា​គារ​កណ្ដាល​របស់​សហ​រដ្ឋអាមេរិក​ នឹង​ដំឡើង​អត្រា​ការប្រាក់​នៅ​ដើម​សប្ដាហ៍ក្រោយ​។​​

– ​លោក​ឧកញ៉ា ចិន សំណាង ​ម្ចាស់​ហាង​មាសពេជ្រ ​CSNJ ​បានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទ ទី ០៧ ខែកញ្ញា ២០២៦​ថា ​តម្លៃមាសមានការធ្លាក់ចុះបន្តិច​ដោយសារឥទ្ធិពល​របាយការណ៍​កំណើន​ការងារ​នៅ​សហ​រដ្ឋ​អាមេរិក​លើស​ការ​រំពឹង​ទុក​គុណ​នឹង​ ៣។​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​លោក ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​យល់ឃើញថា៖ «​ទោះ​បី​ជាមានការចង់ដំឡើងអត្រាការប្រាក់នៅពេលខាងមុខក៏ដោយ ​​តម្លៃមាស​ធ្លាក់តែមួយឆាវ ​បន្ទាប់មក​វាក៏កើនឡើង​ត្រឡប់​ទៅ​វិញ​ដែរ»៕

You might like