អន្តរជាតិះ – ខណៈការបោះឆ្នោះរបស់អ៊ីស្រាអែលខិតជិតមកដល់ ហើយប្រជាប្រិយភាពនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបច្ចុប្បន្នមានការធ្លាក់ចុះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងកាលពីថ្ងៃអាទិត្យ ដោយគំរាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ ហ៊ានវាយប្រហារអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ណេតាន់យ៉ាហ៊ូ និយាយថា៖ « ប្រសិនបើអ៊ីរ៉ង់ធ្វើខុស ហើយវាយប្រហារយើង ពួកគេនឹងទទួលរងការវាយប្រហារដែលមិនអាចស្រមៃបាន។ សូមចៀសវាងការវាយប្រហារអ៊ីស្រាអែល»។
– ទោះបីជាមានការខាតបង់ដែលទីក្រុង Tel Aviv រងទុក្ខ បន្ទាប់ពីការវាយប្រហាររបស់ខ្លួននៅទូទាំងតំបន់ជាច្រើនក៏ដោយ លោក ណេតាន់យ៉ាហ៊ូ អះអាងថា៖ « អ៊ីស្រាអែលខ្លាំងជាងពេលណាៗទាំងអស់ ហើយសត្រូវរបស់យើងខ្សោយជាងពេលណាៗទាំងអស់។ រួមគ្នាជាមួយសហរដ្ឋអាមេរិក យើងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យក្នុងការលុបបំបាត់ការគំរាមកំហែងអត្ថិភាពដែលព្យួរពីលើក្បាលរបស់យើង»។
– នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះអះអាងទៀតថា៖ « អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានរុញច្រានការគំរាមកំហែងនៃគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបង្កការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់អ័ក្សអ៊ីរ៉ង់ ហើយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់»។
– គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើង ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយទីក្រុងតេហេរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល ដ្រូន ប្រឆាំងនឹងអ៊ីស្រាអែល និងទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់៕

