អ៊ីរ៉ង់ ត្រៀមប្រកាស «តំបន់ហាមឃាត់» នៅក្រៅច្រក Hormuz ជាការប្ដូរយុទ្ធសាស្ត្រដាក់សម្ពាធអាមេរិកវិញ

អន្តរជាតិះ – លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ លោក Mohsen Rezaei បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់ ត្រៀមប្រកាសតំបន់ហាមឃាត់មួយនៅខាងក្រៅច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយដាក់កប៉ាល់ណាមួយដែលព្យាយាមឆ្លងកាត់តំបន់នោះនឹងត្រូវជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់ទីក្រុងតេអេរ៉ង់។

– នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ លោក Rezaei បានលើកឡើងថា តំបន់នេះនឹងលាតសន្ធឹងពីខ្សែបន្ទាត់នៃតំបន់ដែលកងកម្លាំងសហរដ្ឋអាមេរិកបិទផ្លូវទឹក ទៅដល់តំបន់ច្រកសមុទ្រ Hormuz និងនៅខាងក្នុងឈូងសមុទ្រពែរ្ស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានបន្ថែមថា កប៉ាល់ណាដែលបំពានចូលតំបន់នោះដោយគ្មានការសម្របសម្រួលជាមួយអ៊ីរ៉ង់នោះនឹងត្រូវប្រឈមមុខទណ្ឌកម្ម ហើយនឹងប៉ះពាល់ដល់ការឆ្លងកាត់តាមរយៈផ្លូវទឹកនេះនាពេលអនាគត។

– ទន្ទឹមនោះ លោក Rezaei បានបញ្ជាក់ថា ផែនការនេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រកាន់តែទូលំទូលាយរបស់អ៊ីរ៉ង់ចំពោះសង្គ្រាម និងការទូត ដោយមានគោលបំណងបង្កើនសម្ពាធលើទីក្រុងវ៉ាស៊ីនតោនវិញ។

– ជាមួយគ្នានោះ មន្ត្រីសន្តិសុខរូបនេះ បានសង្កត់ធ្ងនថា បច្ចុប្បន្ន ច្រកសមុទ្រ Hormuz កំពុងត្រូវបានបិទទាំងស្រុង ដោយបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកដែលថា កប៉ាល់ និងនាវាដឹកប្រេងកំពុងឆ្លងកាត់ផ្លូវទឹកនេះជាធម្មតា។

– លោក បន្តថា លោក ទទួលស្គាល់ថា កប៉ាល់មួយចំនួនព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះ តាមរយៈផ្លូវមួយក្បែរប្រទេសអូម៉ង់ដោយបិទប្រព័ន្ធតាមដានរបស់ពួកគេដើម្បីគេចពីការកំណត់គោលដៅ ប៉ុន្តែលោក ថា កប៉ាល់ភាគច្រើននៅតែរងការវាយប្រហារ។

– បន្ទាប់ពីការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ទីក្រុងតេអេរ៉ង់ បានសម្រេចរឹតត្បិតការឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមប្រតិបត្តិការបិទផ្លូវទឹក និងកំណត់គោលដៅលើនាវា ឬកប៉ាល់ដែលចេញ-ចូលកំពង់ផែរបស់អ៊ីរ៉ង់៕

You might like