មនុស្ស ៥នាក់ ស្លាប់ ក្នុងហេតុការណ៍យន្តហោះដឹកអីវ៉ាន់ក្រុមហ៊ុន Amazon រត់ជ្រុលផ្លូវបុករថយន្តកំពុងធ្វើដំណើរនៅ Miami

អន្តរជាតិះ – យ៉ាងហោចណាស់មានមនុស្ស ៥ នាក់ស្លាប់ បន្ទាប់ពីយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Amazon Prime Air បានរត់ជ្រុលផ្លូវ ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Miami កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៦ ខែកញ្ញា) នេះបើយោងតាមមន្ត្រីមូលដ្ឋាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រី បានឱ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃអាទិត្យថា យន្តហោះ Prime Air ដែលមានជើងហោះហើរលេខ 7598 បានរត់ហួសផ្លូវ ហើយជ្រុលទៅបុករថយន្តជាច្រើនគ្រឿងដែលកំពុងធ្វើចរាចរណ៍។

– ជុំវិញហេតុការណ៍នេះ ក្រុមហ៊ុន Amazon និងនាយកដ្ឋានអាកាសចរណ៍ Miami-Dade ក៏បានចេញមុខបញ្ជាក់ផងដែរ។

– យោងតាមលោក Ray Jadallah ប្រមុខក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះនៃ Miami-Dade បានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងរបួស ៥ នាក់ ផងដែរ ដោយក្នុងនោះរួមមាន ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក Jadallah អះអាងថា ពីឡុត និងជំនួយការ បានជាប់នៅខាងក្នុងយន្តហោះ។

– ទោះជាយ៉ាងណា មន្ត្រី នៅមិនទាន់បានកំណត់អត្តសញ្ញាណអ្នកស្លាប់នៅឡើយនោះទេ។ អង្គភាពជួយសង្គ្រោះ Miami-Dade បានដាក់ពង្រាយភ្នាក់ងារជាង ៦០ និងបុគ្គលិកប្រហែល ២០០ នាក់ នៅកន្លែងកើតហេតុ ខណៈហេតុការណ៍នេះ បណ្ដាលឱ្យមានការលេចធ្លាយប្រេងឥន្ធនៈពីយន្តហោះផងដែរ ដែលជំរុញឱ្យអាជ្ញាធរ បង្ខំចិត្តផ្អាកអាកាសយានដ្ឋានទាំងអស់ភ្លាមៗ។

– គួរបញ្ជាក់ថា មូលហេតុនៃឧបទ្ទវហេតុនេះ មន្ត្រីនៅមិនទាន់កំណត់ថាបណ្ដាលមកពីកត្តាអ្វីនៅឡើយនោះទេ៕

 

You might like