អន្តរជាតិះ – ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោករំពឹងថាសង្គ្រាមជាមួយរុស្ស៊ីនឹងបន្តរហូតដល់រដូវរងា បន្ទាប់ពីកិច្ចពិភាក្សាជាមួយបេសកជនកំពូលរបស់លោក ដូណាល់ ត្រាំ នៅទីក្រុងគៀវ។
– ការពិភាក្សាបានបញ្ចប់ដោយមិនប្រកាសអំពីវឌ្ឍនភាពដែលសម្រេចបាននោះទេ ខណៈលោក Steve Witkoff និងលោក Jared Kushner បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនជាលើកដំបូងចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា លោក ចង់បានសន្តិភាពដ៏យុត្តិធម៌មួយ និងមិនមានការឈ្លានពានឡើងវិញពីសំណាក់រុស្ស៊ី។
– ទន្ទឹមនោះ កាលពីម្សិលមិញ បេសកជនកំពូលអាមេរិកទាំង ២ ក៏បានជួបពិភាក្សាជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ ផងដែរ។
– លោក Witkoff បាននិយាយថា លោក ជំរុញនូវអ្វីដែលលោកហៅថាជាការពិភាក្សាដ៏សំខាន់ ហើយវាពិតជាចាំបាច់។
– បន្ទាប់ពីកិច្ចចរចាបិទទ្វារអស់ជាច្រើនជុំ កាលពីថ្ងៃអាទិត្យ ដែលមានរយៈពេលច្រើនម៉ោង លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មានថា មានការយល់ព្រមសម្រាប់កិច្ចប្រជុំរវាងមន្ត្រីមកពីអ៊ុយក្រែន អឺរ៉ុប និងអាមេរិក នៅពេលដ៏ខ្លីខាងមុខ ដើម្បីបន្តការពិភាក្សាឈានដល់ការបញ្ចប់ជម្លោះ។
– ជាមួយគ្នានោះ លោក ក៏បានអំពាវនាវឱ្យមានកិច្ចប្រជុំត្រីភាគីជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិកដាច់ដោយឡែកផងដែរ។
– គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន កាលពីសប្ដាហ៍មុន បានបើកការវាយប្រហារសងសឹកគ្នាយ៉ាងសាហាវ ដោយឈានដល់ការប្រើដ្រូនកម្ទេចទីស្នាក់ការកណ្ដាលសន្តិសុខនៅទីក្រុងគៀវ ក្នុងគោលបំណងប៉ុនប៉ងធ្វើឃាតប្រធានសេវាសន្តិសុខថែមទៀត៕

