តំបន់មួយចំនួនក្នុងស្រុកសំឡូតរងការជន់លិច ដោយជំនន់ទឹកភ្លៀង

បាត់ដំបងះ – គិតត្រឹមម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា កំពុងជន់ឡើងនៅតំបន់មួយចំនួនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជាក់ស្តែង នៅចំណុចស្ពានអូរននោង ស្ថិតក្នុងភូមិអូរតាទៀក ឃុំតាតោក ទឹកកំពុងជន់ខ្លាំង និងចាប់ផ្តើមលិចស្ពានជាបណ្តើរៗ។ ជាមួយគ្នានេះ ផ្លូវថ្នល់ ផ្ទះប្រជាពលរដ្ឋ ដីចម្ការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏កំពុងរងការលិចលង់ផងដែរ។

– ស្ថានភាពទឹកជំនន់នេះ នឹងបន្តតាមដានជាបន្តទៀត ជាពិសេសស្ថានភាពទឹកនៅតំបន់ប្រភពក្បាលស្ទឹងសង្កែ ដើម្បីវាយតម្លៃពីហានិភ័យនៃការជន់លិចបន្ថែម៕

You might like