តម្លៃប្រេងអន្តរជាតិហក់ឡើងជាង ៧% ក្នុងអត្រាប្រចាំសប្ដាហ៍ ដល់ជាង ៩០ ដុល្លារ/បារ៉ែល

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងជាង ៧% ក្នុងសប្ដាហ៍នេះ ​ដល់ជាង ៩០ ដុល្លារ/បារ៉ែល ខណៈជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្ត​រំខាន​ច្រកដឹកប្រេងនៅតំបន់មជ្ឈិមបូព៌ា និងបង្កើន​កង្វល់អំពីការផ្គត់ផ្គង់ប្រេងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

– ​តម្លៃប្រេងឆៅ Brent បានបិទការជួញដូរ ៩២,៦៨ ដុល្លារ/បារ៉ែល កើន ៧៦ សេន ឬ ០,៨% កាលពីថ្ងៃសុក្រ។ តម្លៃប្រេង West Texas Intermediate (WTI) វិញ បាន​បិទ​ការជួញដូរនៅ ៩១,៤៨ ដុល្លារ/បារ៉ែល កើន ១៨ សេន ឬ ០,២%។ សម្រាប់សប្ដាហ៍នេះ តម្លៃប្រេង Brent បាន​កើន ៧,៦% ខណៈ WTI កើនជិត ១០%។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកវិភាគបានលើកឡើងថា ភាពតានតឹងនៅមជ្ឈិមបូព៌ា និងការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ បានបន្ថែម «ហានិភ័យ» ទៅក្នុងតម្លៃប្រេង។ ការឆ្លងកាត់ច្រកសមុទ្រ​ហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់​ នៅតែមានកម្រិតទាបជាងធម្មតា។

– ស្ថានការណ៍នេះកំពុងបង្កើនសម្ពាធលើអតិផរណា និងថ្លៃដើមខ្ចីប្រាក់របស់រដ្ឋាភិបាលនៅជុំវិញពិភពលោក ហើយបង្កើនការព្រួយបារម្ភថា កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងថយចុះ ប្រសិនបើតម្លៃថាមពលនៅតែខ្ពស់។

– ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ថា ការឡើងថ្លៃប្រេងនាពេលនេះមួយផ្នែកធំត្រូវបានជំរុញដោយការភ័យខ្លាច និងភាពមិនប្រាកដប្រជា ខណៈមិនទាន់មានភស្តុតាងច្បាស់ថា ការប៉ះទង្គិចថ្មីៗរវាងអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យការនាំចេញប្រេងពីមជ្ឈិមបូព៌ាធ្លាក់ចុះខ្លាំង។

– ស្ថាប័នវិភាគទីផ្សារមួយចំនួនបានដំឡើងការព្យាករ​តម្លៃប្រេងរយៈពេលខ្លី ដោយរំពឹងថា Brent អាចឡើងដល់ប្រមាណ ៩៥ ដុល្លារ/បារ៉ែល ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ៕

You might like