រុស្ស៊ី ប៉ុនប៉ងធ្វើឃាតប្រមុខសន្តិសុខអ៊ុយក្រែន ដោយបញ្ជូនដ្រូនមកវាយប្រហារដល់បន្ទប់ការិយាល័យតែម្ដង

អន្តរជាតិះ – យោងតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមួយគ្រឿងបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃសេវាសន្តិសុខអ៊ុយក្រែន (SBU) ក្នុងអំឡុងពេលប្រតិបត្តិការនៅកណ្តាលទីក្រុងគៀវ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងនោះ បានវាយប្រហារ កាលពីថ្ងៃសុក្រ ដោយសំដៅលើបន្ទប់ប្រធានសន្តិសុខ លោក Oleksandr Poklad។

– ទន្ទឹមនោះ លោក បន្តថា វាមិនច្បាស់ទេថាតើលោក Poklad បានស្ថិតនៅក្នុងអាគារ ឬអត់នោះទេ អំឡុងការវាយប្រហារនេះ ប៉ុន្តែភ្លាមៗលោក បានទាក់ទងទៅលោក Poklad ដើម្បីបញ្ជាឱ្យមានការឆ្លើយតបសមស្រប និងជាក់ស្តែង។

– លោក ហ្សេលេនស្គី បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ត្រូវបានតម្រង់គោលដៅទៅកាន់ការិយាល័យរបស់ប្រធានសេវាសន្តិសុខ ដោយនេះបង្ហាញថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី កំពុងបង្កើនការវាយប្រហារ មុនពេលកិច្ចចរចាសម្របសម្រួលរបស់សហរដ្ឋអាមេរិកឈានចូលមកដល់។

– លោក Zelensky បានបន្ថែមនៅក្នុងសារមួយនៅលើ Telegram ថា “សេវាសង្គ្រោះបន្ទាន់ទាំងអស់កំពុងស្ថិតនៅកន្លែងកើតហេតុ។ អ្នកដែលរងផលប៉ះពាល់ទាំងអស់នឹងទទួលបានជំនួយចាំបាច់”។

– ជាមួយគ្នានោះ រូបភាពនៃបន្ទប់ការិយាល័យលោក Poklad ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិតបង្ហាញពីផ្សែងខ្មៅហុយចេញតាមបង្អួច។

– ដោយឡែក រដ្ឋមន្ត្រីការបរទេស លោក Andriy Sybiha បានពិព៌ណនាថា ការវាយប្រហារនេះ គឺជាការកើនឡើងនៃភាពតានតឹងដ៏ធំមួយ ដែលទាមទារឲ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

– លោក បានបន្ថែមថា ទីក្រុងមូស្គូបានចាប់ផ្តើមការវាយប្រហារនេះក្នុងអំឡុងពេលនៃការជំរុញសន្តិភាពឡើងវិញ ដោយនេះអាចបង្ហាញពីការបដិសេធផ្លូវការទូតពិតប្រាកដផងដែរ។

– អភិបាលក្រុងគៀវ លោក Vitali Klitschko ក៏បានបញ្ជាក់ថា មនុស្ស ៥ នាក់បានរងរបួសនៅក្នុងការវាយប្រហារលើទីស្នាក់ការកណ្ដាល SBU នេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើអ្នករងរបួសជាអ្នកស្ថិតនៅក្នុងការិយាល័យ ឬយ៉ាងណានោះទេ៕

 

You might like