ប្រតិភូ​បេសកជន​​អាមេរិ​ក លោក Witkoff និង Kushner​​ ទៅកាន់​ក្រុងមូស្គូ​និង​កៀវ​ ចុងសប្តាហ៍​នេះ​​ ​ដើម្បី​រកដំណោះស្រាយ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយកក្រែន

អន្តរជាតិះ – គេហទំព័រព័ត៌មាន Axios របស់​សហរដ្ឋ​អាមេរិក ​​បានរាយការណ៍ដោយផ្អែកលើប្រភពដើមពីស្ថាប័នរដ្ឋបាលអាមេរិកថា ក្រុម​បេសកជន​​ពិសេសរបស់ប្រធានាធិបតី​សហរដ្ឋអាមេ​រិក គឺ​ លោក Steve Witkoff និង លោក Jared Kushner នឹងទៅបំពេញទស្សនកិច្ចនៅ​អ៊ុយក្រែន​​ និង​ ប្រទេសរុស្ស៊ីចុងសប្តាហ៍នេះ ក្នុង​​​​គ្រាដែល​មាន​​ដំណឹង​ថា ​​​ប្រមុខដឹកនាំ​រុស្ស៊ី​​និង​​អ៊ុយក្រែន​​ចង​ចរចា​​បញ្ចប់សង្គ្រាម​​​​រ៉ាំរៃ​​​ជិត​​៥ឆ្នាំមកនេះ​​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសេចក្តីរាយការណ៍​​របស់​​Axios លោក Witkoff និងលោក Kushner ​​មាន​ផែនការ​​​​​ទៅកាន់​​ទីក្រុង​ម​​ូស្គូ​មុន បន្ត​ដំណើរ​ទីកាន់​ទីក្រុង​កៀវ ដែលប្រតិភូសហរដ្ឋអាមេរិក​​​​​នេះ​ ​នឹង​ធ្វើ​ជ​ា​សន្ធាន​ក​​ារី​​នាំយក​​​នូវ​លក្ខខណ្ឌ​​ទាមទារ​ចុង​ក្រោយ​​របស់​​​មេដឹកនាំ​​​នៃ​ប្រទេស​ដែល​កំពុង​ហែក​ហួរ​ដោយសារ​សង្គ្រាម​​ដ៏​បំផ្លិចបំផ្លាញ​​​នេះ​។

– ការ​​បំពេញ​បេសកកម្ម​​​របស់​​​ប្រេសិត​ពិសេស​របស់លោក ត្រាំ លើកនេះ ក៏ស្របពេល​ដែល​ជំហរ​របស់​មេដឹកនាំ​រុស្ស៊ី​ និង​ អ៊ុយក្រែន​ចង់ចរចា​គ្នា​​​​ទល់មុខ​ដើម្បី​បញ្ចប់សង្គ្រាម​​ដ៏​​​ឃោរឃៅ​មួយនេះ​។​

– ភ្នាក់ងារសារព័ត៌មាន TASS ​របស់​រុស្ស៊ី​ បាន​រាយការណ៍​ថា ខ្លួន​បានទាក់ទងទៅសេតវិមាន​អាមេរិក​ ដើម្បីសុំការបញ្ជាក់អំពីដំណើរទស្សនកិច្ចនេះ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិត​ត្រឹមល្ងាចថ្ងៃ​សុក្រ​ម៉ោង​នៅ​កម្អុជា​។

– Axios បានឱ្យដឹងថា៖ «លោក Witkoff និងលោក Kushner នឹងធ្វើដំណើរនៅថ្ងៃសុក្រ ដោយជួបភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅវិមានក្រឹមឡាំងនៅថ្ងៃសៅរ៍ [ទី៥ ខែកញ្ញា] ហើយបន្ទាប់មកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅទីក្រុងកៀវនៅថ្ងៃអាទិត្យ [ទី៦ ខែកញ្ញា]»។ ​

– Axios ក៏បានរាយការណ៍ផងដែរថា «លោក Witkoff និងលោក Kushner បានជួបពិភាក្សាជាមួយប្រធានាធិបតី ​ដូណាល់​ ត្រាំ នៅ​សេតវិមានកាលពីថ្ងៃព្រហស្បតិ៍ [ទី៣ ខែកញ្ញា] ដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ចនេះ» ។ ​

– បេសកកម្ម​​របស់​​​ប្រតិភូពិសេសរបស់សហរដ្ឋអាមេរិក​នាពេលនេះ បាន​កើត​ឡើង​តែ​ ១០ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីនាយកទីភ្នាក់ងារ CIA របស់​សហរដ្ឋអាមេរិក​ លោក John Ratcliffe ​បាន​ធ្វើដំណើរ​​​​ទៅកាន់ទីក្រុងមូស្គូ​​ យ៉ាង​សម្តាត់​រយៈពេល​ត្រឹមប៉ុន្មានម៉ោង ​ដើម្បីជួបជាមួយប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងសន្តិសុខរុស្ស៊ីនៅទីក្រុងមូស្គូ​​កាលពីសប្តាហ៍​មុននោះ​​។

– តាមសេចក្តីរាយការណ៍​របស់ TASS អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ​ថា វិមានក្រឹមឡាំងនឹងជូនដំណឹងអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលរុស្ស៊ី និងលោក Witkoff ព្រមទាំងលោក Kushner នៅពេលដែលជំនួបនោះកើតឡើង​៕​​

 

You might like