លោក ត្រាំ​ ថា ការ​ធ្វើ​សង្គ្រាម​​ជាមួយ​​​អ៊ីរ៉ង់ ព្រោះតែ​ការពារ​​អត្តសញ្ញា​​ណ​​លោកខាងលិច​​​

អន្តរជាតិះ – ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​​ជាថ្មី​ម្តងទៀត​​នៅ​ថ្ងៃពុធ​ថា ​ការ​ធ្វើ​សង្គ្រាម​​​​​របស់​សហរដ្ឋ​អាមេរិក ​​ជា​មួយ​​​​នឹង​អ៊ីរ៉ង់ គឺ​​ដើម្បី​ការពារ​អ៊ីស្រាអែល មជ្ឈិមបូព៌ា និងប្រទេសលោកខាងលិច ​ពីការ​វាយ​ប្រហារដែល​អាចកើតមាន​ពីសំណាក់​ប្រទេស​អ៊ីរ៉ង់​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ និយាយ​ថា៖ « យើងកំពុង​ធ្វើវា[ប្រឈមមុខ​​ជាមួយ​អ៊ីរ៉ង់​]​ ដើម្បី​​ជួយ​មជ្ឈិមបូព៌ា​។ យើង​កំពុងធ្វើវា​ ដើម្បីជួយ​អ៊ីស្រាអែល។ យើង​កំពុងធ្វើវា​ ដើម្បីជួយ​ខ្លួន​យើង ពីព្រោះ​បន្ទាប់ពីពួកគេ​បំផ្លាញអ៊ីស្រាអែល ​ដោយ​រីករាយ ​បន្ទាប់មក​មជ្ឈិមបូព៌ា បន្ទាប់មកទៀត​ពួកគេ​មក​តាមដល់​​អឺរ៉ុប ហើយពួកគេនឹង​​មកតាមទីក្រុងមួយចំនួនរបស់យើង។ សហរដ្ឋ​អាមេរិក​ កំពុងធ្វើបានល្អ​ជាមួយអ៊ីរ៉ង់»។

– មុន​នេះ លោក ត្រាំ បាន​ធានាដល់​ប្រជា​ជនអ៊ីស្រាអែល​អំពីកា​រកើនឡើង​នៃ​ភាព​តាន​តឹង​ចុង​ក្រោយ​​ជាមួយទីក្រុងតេហេរ៉ង់។

– លោក​​ប្រាប់អ្នកផ្សាយព័ត៌មានអ៊ីស្រាអែល KAN នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ថា៖ « អ៊ីស្រាអែល​មិនគួរព្រួយបារម្ភ​ទេ។ អ្នក​ដឹង​ ថា​​ហេតុអ្វីទេ? ព្រោះ​ខ្ញុំជា​ប្រធានាធិបតី ហើយ​ខ្ញុំនឹងថែរក្សាអ៊ីស្រាអែល»។

– ការអត្ថាធិប្បាយ​ទាំងនេះ​ត្រូវបានធ្វើឡើង​ ​ចំពេល​ផ្ទុះ​សង្រ្គាម​ឡើង​សារជា​ថ្មី​ ​បន្ទាប់​ពី​បញ្ចប់ភាពស្ងប់ស្ងាត់ប្រហែល​មួយខែ​​កន្លងមក​។

– គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិកបាន​វាយប្រហារប្រព័ន្ធ​បាញ់រ៉ុក្កែត​នៅ​លើ​កោះ Larak ក្នុង​ប្រទេសអ៊ីរ៉ង់​ អំឡុងពេលចុង​សប្តាហ៍។ ចំណែក​ទីក្រុងតេហេរ៉ង់​បាន​ឆ្លើយតបដោយ​ការបាញ់មីស៊ីល​ទៅកាន់ប្រទេស​ហ្ស៊កដានី និងអារ៉ាប់រួម​។

– សេចក្តីថ្លែងការណ៍​ទាំងនេះ​សម​នឹង​សម្តី​​ លោក ត្រាំ ដែល​អះអាង​ជា​សាធារណៈអំពីការ​ទទួល​ខុស​ត្រូវផ្ទាល់ខ្លួន​ ចំពោះសន្តិសុខ​របស់​អ៊ីស្រាអែល​។

– លោក​បាន​​ដាក់​ការ​គាំទ្រ​របស់​​សហរដ្ឋអាមេរិក​ ​ចំពោះ​ទីក្រុង Tel Aviv ​ថា​ជា​ការ​ធានា​ផ្ទាល់​ខ្លួន​​ជាជាង​សម្ព័ន្ធភាព​​អចិន្ត្រៃយ៍​។ លោក​​និយាយ​​ម្តង​ហើយ​ម្តង​ទៀត​ថា៖ « បើ​គ្មាន​ខ្ញុំ​ទេ ក៏​នឹង​​គ្មាន​អ៊ីស្រាអែល​​ដែរ​»។

– គួរ​បញ្ជាក់​ថា ភាព​តាន​តឹង​នៅ​មជ្ឈិម​បូព៌ា​ បាន​កើន​ឡើង​សារ​ជាថ្មី​ និង​កាន់​តែ​​ខ្លាំង​ជាង​មុន ក្រោយ​សហរដ្ឋ​អាមេរិក​បើក​ការ​វាយ​ប្រហារ​ចំ​ផ្ទះ​ជន​ស៊ី​វិល​ កំពុង​រៀប​ចំ​ពិធី​មង្គល​ការ​​ បណ្តាលឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​៕

You might like