តម្លៃ​មាស​​ងើបឡើងវិញ​បន្តិច​ដល់ ​៥៣០០ ​ដុល្លារ ​មួយ​តម្លឹង​

ភ្នំពេញះ – តម្លៃ​ហាងឆេង​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ងើបឡើង​វិញបន្តិចដល់​ ៥៣០០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី​ ០៣ ​ខែកញ្ញា ​២០២៦ ​កើនពីជាង ៥២០០ ​ដុល្លារ កាលពីថ្ងៃម្សិលមិញ ​នៅ​ចំពេល​ដែលមាន​ភាព​តាន​តឹង​រវាង​សហរដ្ឋអាមេរិក ​និង​អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​លោក ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍​ថា ​និន្នាការមាស​កើនឡើងនៅ​ក្នុង​ខែ​កញ្ញានេះ​ ​ប៉ុន្តែរង់​ចាំ​របាយការណ៍​កំណើនការងារ​នៅសហរដ្ឋអាមេរិក​នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ​ ​ដែលតាមការព្យាករ​នឹង​មាន​ការ​កើន​ឡើង​កំណើន​ការ​ងារ​ ​ប៉ុន្តែ​មិនច្រើនទេ​ ដែល​រុញ​ច្រាន​ឱ្យ​តម្លៃមាស​ធ្លាក់​ចុះបន្តិចហើយ មាស នឹងហក់​ឡើង​ត្រឡប់ទៅវិញ។​

– ​លោក​ឧកញ៉ា ចិន សំណាង ​ម្ចាស់​ហាង​មាសពេជ្រ ​CSNJ ​យល់​ឃើញ​ថា ​តម្លៃហាងឆេង​មាស​មាន​ភាគរយ​ខ្ពស់​កើន​ឡើង​វិញ ​ដោយសារ​របាយការណ៍​ការងារ​ផ្សេងៗ ​ខណៈ​ធនាគារ​កណ្ដាល​អាមេរិក​នឹង​បើក​ការ​ប្រជុំ​នៅ​ថ្ងៃ ​១៦ ​កញ្ញា ​ទី២ ​លុយ​ដុល្លារ ​នឹង​ចុះ​ខ្សោយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សកល​រើប​ឡើង​វិញ​បន្តិច​ ហើយ​ដល់​ពេល​វេលា​វិស័យ​គ្រឿង​អលង្កា​ ​និង​ការ​ដាក់​តាំង​ពិព័រណ៍​ផ្សេង។​

– ​គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៣ កញ្ញា ២០២៦ ​តម្លៃមាសក្នុងស្រុក​ នៅតាមបណ្ដាហាង​នានា​ក្នុង​រាជធានីភ្នំពេញ ​លក់ចេញ ​៥២៥ ដុល្លារ ក្នុងមួយជី៕

You might like