អន្តរជាតិះ – តម្លៃប្រេងបានកើនឡើងជិត ១ ភាគរយ នៅថ្ងៃពុធនេះ ដែលជាការបន្តកើនឡើង ខណៈដែលមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់កាន់តែខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារគ្នាពេញមួយយប់ ដែលធ្វើឱ្យក្តីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងយ៉ាងឆាប់រហ័សនៅមជ្ឈិមបូព៌ាថយចុះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រេងឆៅ Brent បានកើនឡើង ៨៧ សេន ឬ ០.៩២ ភាគរយ ស្មើនឹង ៩៥.៥២ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate ហក់ឡើង ៨០ សេន ឬ ០.៨៩ ភាគរយ ស្មើនឹង ៩១.០២ ដុល្លារ ក្នុងមួយបារ៉ែល។
– ប្រេងទាំង ២ បានកើនឡើងជាង ៤ ដុល្លារ កាលពីថ្ងៃអង្គារ ដែលជាការកើនឡើងច្រើនបំផុតរបស់ Brent ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា និង WTI ចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា។
– សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ពេញមួយយប់ ដែលជំរុញឱ្យមានការឆ្លើយតបវិញរបស់ក្រុងតេហេរ៉ង់ ដែលជាការកើនឡើងដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។
– គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានផ្លោងគ្រាប់ចំពិធីមង្គលការមួយកន្លែងនៅទីក្រុងភាគខាងកើតរបស់អ៊ីរ៉ង់ ដោយផ្ដាច់ជីវិតមនុស្ស ៤ នាក់ និង ៥០នាក់ រងរបួស។ ទន្ទឹមនោះ ក៏មានការសងសឹកវិញពីអ៊ីរ៉ង់ផងដែរ ដោយបើកការវាយប្រហារលើមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ និងហ្ស៊កដានី៕
