អន្តរជាតិះ – រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចពិគ្រោះយោបល់ជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំងរួចរាល់ហើយលើបញ្ហាទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
– លោក បានឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីជំហររបស់រុស្ស៊ី និងចិនលើការដាក់កំហិតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមថា យើងបានសន្ទនាគ្នាយ៉ាងស្ងប់ស្ងាត់ជាមួយរុស្ស៊ី និងចិន ហើយខ្ញុំគិតថាយើងអាចជំរុញការពិភាក្សានោះទៅមុខបន្តទៀត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Bessent មិនបានបញ្ជាក់លម្អិតចំពោះការពិគ្រោះយោបល់នេះ នោះទេ។ លោក ក៏បានអះអាងផងដែរថា ការពិភាក្សាជាមួយប្រទេសចិន យើងមានចំណុចរួមច្រើនជាងការផ្ទុយគ្នា។

– នៅថ្ងៃទី ២៤ ខែសីហា លោក Bessent បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងរឹតបន្តឹងទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់យ៉ាងខ្លាំង ដោយមានគោលបំណងកាត់ផ្តាច់ប្រភពចំណូលរបស់ទីក្រុងតេអេរ៉ង់ទាំងស្រុង។
– លោក ក៏បានកត់សម្គាល់ថា សហរដ្ឋអាមេរិក នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសណាមួយដែលបដិសេធមិនគោរពតាមវិធានការរឹតត្បិតថ្មីប្រឆាំងនឹងអ៊ីរ៉ង់នេះ។ លើសពីនេះ លោកបានគំរាមកំហែងរដ្ឋទាំងនោះ ជាមួយនឹងការដកហូតសិទ្ធិចូលប្រើប្រាក់ដុល្លារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសួរថាហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនមិនចាត់វិធានការភ្លាមៗប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ លោក ឆ្លើយថា មកពីយើងមិនចង់មានការប្រឈមមុខដាក់គ្នា និងមិនចង់ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុសកលទាំងមូលនោះទេ។
– ទោះជាយ៉ាងណា អ៊ីរ៉ង់ បានចេញការអំពាវនាវម្ដងហើយម្ដងទៀតដល់បណ្ដាប្រទេសទាំងអស់ជៀសឱ្យឆ្ងាយពីការចូលរួមការដាក់ទណ្ឌកម្មប្រឆាំងខ្លួនជាមួយអាមេរិក និងការលូកដៃក្នុងអ្វីដែលលោក ត្រាំ ហៅថាជាសង្គ្រាមសេដ្ឋកិច្ចដែលមានបំណងបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចក្រុងតេហេរ៉ង់៕
