អន្តរជាតិះ – សភាពការណ៍កាន់តែតានតឹង ឈានដល់ការបិទផ្លូវឆ្ពោះទៅរកសន្តិភាព បន្ទាប់ពីលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី គំរាមលើអាកាសចរណ៍ស៊ីវិល ហើយស្រាប់តែពេលនេះ មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហៅ ប្រធានាធិបតីអ៊ុយក្រែន ថា «ភេរវករ» និងប្រកាសថា «គ្មានការចរចាជាមួយភេរវករ ដាច់ខាត»។
– កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកហ្សេលេនស្គី បានបោះពាក្យគំរាមខ្លាំងៗថា ដែនអាកាសរបស់រុស្ស៊ី បានក្លាយជា «តំបន់គ្មានសុវត្ថិភាពទាំងស្រុង» ហើយនឹងត្រូវបិទ ដោយសារតែសកម្មភាពដ្រូនយ៉ាងគគ្រឹកគគ្រេង របស់អ៊ុយក្រែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណា លោកអះអាងថា អ៊ុយក្រែនមិនមែនតម្រង់គោលដៅ ឬគំរាមកំហែងដល់យន្តហោះស៊ីវិលដោយចេតនានោះទេ ប៉ុន្តែព្រមានថា ទំហំនៃសង្គ្រាមដ្រូនដែលកំពុងបន្តនេះ នឹងធ្វើឲ្យដែនអាកាស ក្លាយជាតំបន់ដែលមានហានិភ័យខ្ពស់ សម្រាប់អាកាសចរណ៍ស៊ីវិល។
– រឿងនេះ ធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំងក្តៅស្លឹកត្រចៀក ដោយត្រូវឆ្លើយតបវិញខ្លាំងៗថា៖ «គ្មានការចរចាជាមួយភេរវករឡើយ»។
– ថ្លែងក្នុងសន្និសីទកាសែត ខាងក្រៅកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃអង្គារ និងផ្សាយដោយ RT, លោកពូទីន ថ្លែងថា៖ «ប្រសិនបើសម្តីនេះ ត្រូវបាននិយាយចេញមកជាសាធារណៈមែននោះ វាគ្រាន់តែជាការបោះជំហាន ឆ្ពោះទៅរកអំពើភេរវកម្មរដ្ឋប៉ុណ្ណោះ»។
– ទន្ទឹមនោះដែរ លោកពូទីន ព្រមានថា ទីក្រុងមូស្គូ នឹងគិតគូរអំពីរបៀបដែលត្រូវឆ្លើយតប ប្រសិនបើការគំរាមកំហែងរបស់ទីក្រុងកៀវ នាំឱ្យកើតមាននូវសោកនាដកម្មណាមួយ៕

