ភ្នំពេញ៖- លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ប្រាប់ថា លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាសទូទាំងប្រទេស ដំណាលគ្នានៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមអ្នកនាំពាក្យ កន្លងមកលទ្ធផលបាក់ឌុប តែងតែប្រកាស រាជធានីភ្នំពេញ និងខេត្តកណ្តាល ១ថ្ងៃ មុនប្រកាសលទ្ធផលបណ្តាខេត្តដទៃទៀត តែឆ្នាំនេះក្រសួងសម្រេចយកថ្ងៃតែមួយវិញ។ ការប្រកាសលទ្ធផលនេះធ្វើឡើងតាមរយៈការបិទប្រកាសនៅមណ្ឌលប្រឡង និងតាមគេហទំព័ Facebook Page ផ្លូវការរបស់ក្រសួងអប់រំ។
– សូមជម្រាបថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ គឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១ ២៣៨នាក់៕

