ភ្នំពេញះ – តម្លៃហាងឆេងមាសបន្តធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារទី ០១ ខែកញ្ញា ឆ្នាំ ២០២៦ ធៀបនឹងសប្ដាហ៍មុនដោយនៅ ៥៣៥០ ដុល្លារ ក្នុងមួយតម្លឹង ពាក់ព័ន្ធនឹងការយល់ឃើញពីអត្រាការប្រាក់ បន្ទាប់ពីប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិក លោក Kevin Warsh បានលើកឡើងពីអតិផរណា។
– ឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ មានប្រសាសន៍ថា តម្លៃមាសបានធ្លាក់ចុះបន្ទាប់ពីមានការបើកកិច្ចប្រជុំរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិក នៅតែលើកឡើងពីអតិផរណានៅតែខ្ពស់ ខណៈអ្នកវិនិយោគលក់មាសចេញទាញយកផលចំណេញ ដែលនាំឱ្យតម្លៃមាសស្រុតចុះ។
– ម្យ៉ាងទៀត តម្លៃប្រេងកើនឡើងបានបង្ករក្ដីកង្វល់ ប៉ុន្តែមាសនៅតែបន្តស្ថិតនៅតម្លៃខ្ពស់ប្រមាណ ១០% នៅក្នុងខែសីហា ធៀបនឹងខែមករា ខណៈអ្នកជំនាញហិរញ្ញវត្ថុរូបនេះយល់ឃើញថា និន្នាការមាសនឹងកើនឡើងវិញនៅក្នុងខែកញ្ញានេះ៕

