អន្តរជាតិះ – ជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងវិញយ៉ាងខ្លាំងនៅប្រទេសថៃ ដែលបង្កឲ្យជាក្តីបារម្ភ ព្រោះសូម្បីក្នុងពន្ធនាគារ ក៏រកឃើញករណីវិជ្ជមានដែរ។
– តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ពន្ធនាគារនៅខេត្ត Buriram បានបិទលែងឲ្យក្រុមគ្រួសារអ្នកទោស ចូលសួរសុខទុក្ខសិន ក្រោយទណ្ឌិតម្នាក់ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ រង់ចាំស្ថានការណ៍ធូរស្រាលបន្តិច។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើគិតតាំងពីដើមឆ្នាំ មកដល់ត្រឹមខែសីហា ករណីឆ្លងកូវីដ-១៩នៅថៃ មានចំនួន ៩៥ ៣៥៧ករណី ក្នុងនោះ មានអ្នកជំងឺស្លាប់ ១៤នាក់។
– ជុំវិញករណីនេះ ក្រសួងសុខាភិបាលថៃ អះអាងថា ភាគច្រើននៃការឆ្លង គឺបណ្តាលមកពីវីរុសបំប្លែងខ្លួន ប្រភេទអូមីក្រុង NB.1.8.1 បន្ទាប់មកគឺ JU.1, XEC និង XFG។
– ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានចេញមុខធានាថា ស្ថានភាពគឺស្ថិតក្រោមការគ្រប់គ្រង ព្រោះវីរុសទាំងនោះ មិនបង្កជាភាពធ្ងន់ធ្ងរអ្វីឡើយ៕

