ក្រុមសង្គ្រោះ ប្រើរំសេវបំផ្ទុះកាត់ភ្នំ បើកផ្លូវចូលទៅជួយកម្មករជាង ៩០០នាក់ ជាប់ក្នុងរូងក្រោមដី នៅនេប៉ាល់

អន្តរជាតិះ – ទីបំផុត ក្រុមសង្គ្រោះបានសម្រេចចិត្តប្រើរំសេវ បំផ្ទុះកាត់ភ្នំ ដើម្បីបើកផ្លូវចូលទៅជួយមនុស្ស ជាង ៩០០នាក់ ដែលជាកម្មកររោងចក្រវារីអគ្គិសនី ជាប់ក្នុងរូងក្រោមដី ក្រោយវាយប្រហារដោយជំនន់រហ័សដ៏សាហាវក្នុងប្រទេសនេប៉ាល់។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

– ក្នុងប្រតិបត្តិការដ៏លំបាក ក្រុមសង្គ្រោះបានបំផ្ទុះបើកផ្លូវចូលទៅក្នុងទីតាំង Trishuli-3A ហើយក៏បាញ់ខ្យល់បញ្ចូលផងដែរ ជាមួយក្តីសង្ឃឹមថា នឹងអាចជួយជីវិតពួកគេបាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការសង្រោះដ៏ប្រថុយប្រថាននេះ គឺដឹកនាំដោយក្រុមការងារអន្តរជាតិមួយ មានការចូលរួមពីសំណាក់កងទ័ពចិន និងនេប៉ាល់ ខណៈអ្នកជំនាញមកពីឥណ្ឌា កូរ៉េ និងអូស្ត្រាលី ក៏ចូលរួមផងដែរ។

– វាមិនមែនជារឿងងាយឡើយ ក្នុងការចូលឲ្យដល់ទីតាំងដែលគេកំណត់ថា ជាកន្លែងរបស់កម្មករទាំងនោះកំពុងជាប់នៅ ព្រោះស្ថានភាពរីងភ្នំពិតជាពិបាក និងពោរពេញដោយកម្ទេចកម្ទី និងភក់ល្បាប់។

– នៅឯខាងក្រៅវិញ ក្រុមគ្រួសារនៃអ្នកដែលបាត់ខ្លួនក្នុងនោះ កំពុងបួងសួងអធិស្ឋាន និងជឿជាក់ថា នឹងមានអព្ភូតហេតុ ធ្វើឲ្យសាច់ញាតិរបស់ពួកគេ អាចសង្គ្រោះបានទាំងនៅមានជីវិត។

– ព័ត៌មាននេះកើតឡើង ស្របពេលតួលេខមនុស្សស្លាប់ ក្នុងមហាសោកនាដកម្មគ្រោះទឹកជំនន់រហ័ស បង្កឡើងដោយបំណាក់ផ្ទាំងទឹកកក នៅនេប៉ាល់ កើនដល់ ៩៣៩នាក់។

– ទន្ទឹមនោះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ ក៏បានកែសម្រួល តួលេខមនុស្សបាត់ខ្លួន ពី ៤ ២៤៧នាក់ មកនៅ ៣ ៩២៥នាក់ ផងដែរ៕

You might like