អ៊ីរ៉ង់ ព្រមាននឹងធ្វើអ្វីម្យ៉ាងឱ្យសេដ្ឋកិច្ចអាមេរិកនៅមជ្ឈិមបូព៌ាជាប់គាំង ទុកជាការសងសឹក

អន្តរជាតិះ – លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Mohsen Rezaei បាននិយាយថា អ៊ីរ៉ង់ អាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធទណ្ឌកម្មលើខ្លួន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់ឱ្យដឹងថា ក្នុងករណីមានសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងលើអ៊ីរ៉ង់ យើងនឹងឆ្លើយតបជាមួយនឹងវិធានការតបតដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។

– លោក Rezaei បានបន្ថែមថា តាមគំនិតរបស់លោក ការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកសម្ពាធសេដ្ឋកិច្ចបង្ហាញថាដំណោះស្រាយយោធាចំពោះជម្លោះ គឺមិនជោគជ័យនោះទេ។

– យោងតាមការចុះផ្សាយរបស់ Axios កាលពីថ្ងៃទី ២៦ ខែសីហាថា ទីក្រុងវ៉ាស៊ីនតោន មិនមានគម្រោងវាយប្រហារថ្មីលើអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះទេ ព្រោះខ្លួនកំពុងផ្តោតលើមធ្យោបាយផ្សេងទៀតនៃសម្ពាធលើទីក្រុងតេអេរ៉ង់ រួមទាំងទណ្ឌកម្ម។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តល់បទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យទាំងអស់ រួមទាំងនៅលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បន្តការវាយប្រហារលើអ៊ីរ៉ង់ រហូតដល់ថ្ងៃទី ៨ ខែកក្កដា ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាក់ទងនឹងច្រកសមុទ្រ Hormuz ៕

You might like