អន្តរជាតិះ – គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងមហាវិនាសកម្ម គ្រោះបំណាក់ដីភក់ នៅព្រំដែន ចិន-នេប៉ាល់ បានកើនដល់ ជិត ៤០០នាក់ហើយ ខណៈក្រុមសង្គ្រោះកំពុងរុករកសាកសពក្នុងល្បាប់ភក់ និងអគារដែលដួលរលំដោយសារ កម្លាំងទឹកហូរបុក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ BBC ដែលដកស្រង់ទិន្នន័យពីអាជ្ញាធរគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិនេប៉ាល់, មនុស្សស្លាប់ បានកើនដល់ ៣៨៩នាក់ ខណៈ ៩១០នាក់ទៀតកំពុងបាត់ខ្លួន។
– ក្នុងចំណោមមនុស្សបាត់ខ្លួន មានជនបរទេស ៥១៧នាក់ ទ័ពនេប៉ាល់ ៤៤នាក់ និងមន្ត្រីប៉ូលិស ២៨នាក់។

– ងាកទៅខាងទីបេ នៃប្រទេសចិន វិញ, តួលេខបឋមបង្ហាញថា ចំនួនមនុស្សស្លាប់ រក្សាត្រឹម ៣នាក់ប៉ុណ្ណោះ ប៉ុន្តែមានការបាត់ខ្លួន រហូតដល់ទៅ ៥៥៨នាក់ឯណោះ ក្នុងនោះ មានជនបរទេស ២៦០នាក់។
– សូមជម្រាបថា ជំនន់ល្បាប់ភក់ដ៏ខ្លាំងក្លា បានហូរបុកយ៉ាងសាហាវ កម្ទេចច្រកព្រំដែន Gyirong Port ដែលជាច្រកពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់រវាងចិន និងនេប៉ាល់។
– ផ្ទះសម្បែង និងភូមិឋានទាំងមូល នៅតាមបណ្តោយអាងទន្លេ Bhote Koshi និង Trishuli ត្រូវបាន ជំនន់ភក់ ដែលមានកម្ពស់ស្មើអគារច្រើនជាន់ ហូរលេបត្របាក់ និងកប់នៅក្រោមល្បាប់ភក់ ខណៈប្រជាពលរដ្ឋជាង ១ ២០០ នាក់មកពីភូមិចំនួនបី ត្រូវផ្លាស់ទីលំនៅ ហើយសាលារៀនយ៉ាងតិច ២០ ខ្នងរងការខូចខាត។
– ការចូលទៅជួយសង្គ្រោះមនុស្ស ត្រូវជួបឧបសគ្គខ្លាំង ព្រោះស្ពានយ៉ាងតិច ១៩កន្លែង និងបណ្តាញផ្លូវថ្នល់ប្រវែងប្រហែល ៤០ គីឡូម៉ែត្រ ក៏ត្រូវបានទឹកហូរបោកបំផ្លាញ និងកាត់ផ្តាច់ទាំងស្រុងដែរ បូករួមទាំងអាកាសធាតុមិនអំណោយផល និងស្ថានភាពភូមិសាស្រ្តដ៏លំបាក៕

