អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយគូសបញ្ជាក់ពីជំហររបស់អ៊ីរ៉ង់លើអ្វីដែលខ្លួនពណ៌នាថាជាគោលនយោបាយ «ភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr បានឱ្យដឹងថា នៅក្នុងលិខិតនោះ លោក Araghchi បានពន្យល់ពីជំហររបស់អ៊ីរ៉ង់លើគោលនយោបាយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានសង្កត់ធ្ងន់លើអ្វីដែលលោក ពិពណ៌នាថាជា «ការទទួលខុសត្រូវផ្នែកច្បាប់ និងសីលធម៌» របស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនានាជុំវិញពិភពលោក ដើម្បីថ្កោលទោសសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មរបស់រដ្ឋបាលសហរដ្ឋអាមេរិក។
– ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីការចាប់ផ្តើមនៃសង្គ្រាមសេដ្ឋកិច្ច និងយុទ្ធនាការឯកោដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងអ៊ីរ៉ង់។ លោក ក៏បានព្រមានផងដែរថា ប្រទេសណាដែលមានស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម ឬភ្នាក់ងាររដ្ឋាភិបាលគាំទ្រទីក្រុងតេអេរ៉ង់ ក៏នឹងប្រឈមមុខផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោន ផងដែរ។
– ទន្ទឹមនោះ ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា គោលនយោបាយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់គឺស្មើនឹង «ភេរវកម្មសេដ្ឋកិច្ច» និងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយខ្លួនក៏ត្រៀមរួចជាស្រេចសម្រាប់រឿងនេះផងដែរ។
– ទោះជាយ៉ាងណា អ៊ីរ៉ង់ បានទទូចឱ្យអាមេរិក គោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីឱ្យដំណើរការការទូតងើបឡើងវិញ ឈានដល់ការចរចាបញ្ចប់ជម្លោះ៕

