វិនាសកម្មជំនន់ភក់ ហូរបំបុកជួរភ្នំហិមាល័យ សម្លាប់មនុស្សជាង ១៦០នាក់ និងបាត់ខ្លួនទេសចរបរទេសជិត ៦០០នាក់

អន្តរជាតិះ- មនុស្សជាង ១៦០នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងគ្រោះធម្មជាតិជំនន់រហ័ស និងបំណាក់ដីភក់ពីលើភ្នំ ហូរបំបុកលេបត្របាក់តំបន់ជួរភ្នំហិមាល័យ ព្រំដែននេប៉ាល់ និងទីបេនៃប្រទេសចិន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦, ហេតុការណ៍នេះកើតឡើងនៅតំបន់ជាប់ដងទន្លេ Bhote Koshi ជាពិសេសស្រុក Rasuwa ខណៈមូលហេតុបង្កជាសោកនាដកម្មនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ប្រាប់ថា គឺផ្តើមចេញពី រញ្ជួយដី។

– លោក Shishir Khanal ប្រាប់សភាថា រញ្ជួយដី បានវាយប្រហារតំបន់នោះនាវេលាម៉ោង ៨:៣៧នាទីព្រឹក ហើយបណ្តាលឲ្យបាក់ផ្ទាំងទឹកកកលើភ្នំ រួចក៏ហូរបំបុកចុះមក នាំទាំងទឹកជំនន់ និងភក់មកជាមួយផង។

– កម្លាំងនៃលំហូរទឹកនិងភក់ ពិតជាខ្លាំងដែលហួសពីការបរិយាយ ដោយវាបោកកម្ទេចសំណង់អគារ ផ្ទះ ស្ពាន និងគ្រប់យ៉ាងដែលស្ថិតចំផ្លូវរបស់វា បណ្តាលឲ្យមនុស្ស ១៥៧នាក់ស្លាប់ នៅនេប៉ាល់ និង ៣នាក់បាត់បង់ជីវិតនៅខាង ទីបេ។

– ក្រៅពីមនុស្សស្លាប់ ក៏មានសេចក្តីរាយការណ៍ដែរថា ទេសចរណ៍បរទេស ជិត ៦០០នាក់ កំពុងបាត់ខ្លួន ក្នុងនោះមានទាំងជនជាតិឥណ្ឌាជាង ១០០នាក់, អាមេរិក ៥៤នាក់, អង់គ្លេស ៣៣នាក់ អូស្រ្តាលី ៣៤នាក់, កាណាដា ២៤នាក់ និងជាង ១០០នាក់ទៀត គឺជាជនជាតិនេប៉ាល់ផ្ទាល់តែម្តង ហើយនៅមានជនជាតិផ្សេងៗ ច្រើននាក់ទៀត។

– ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនេប៉ាល់​ បានបញ្ជាក់ពីការជួយសង្គ្រោះមនុស្សចំនួន ១១៤នាក់ នៅក្នុងប្រតិបត្តិការ ដែលក៏មានការចូលរួមពីសំណាក់ឧទ្ធម្ភាគចក្រ របស់ក្រុមហ៊ុនឯកជនផងដែរ។

– សូមជម្រាបថា នេះគឺជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត ដែលវាយប្រហារប្រទេសនេប៉ាល់ បើគិតចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ២០១៥ ដែលឆក់យកជីវិតមនុស្សជិត ៩ ០០០នាក់មក៕

You might like