ត្រាំ ប្រាប់អ៊ីរ៉ង់ឱ្យឈប់ដាក់មីននៅច្រក Hormuz ព្រោះអាមេរិក ទើបតែដោះអស់ទេ

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ឱ្យបញ្ឈប់ការដាក់ពង្រាយមីននៅច្រកសមុទ្រ Hormuz ជាបន្ទាន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា ខ្ញុំទើបតែទទួលបានការជូនដំណឹងពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកថា មីនទាំងអស់ត្រូវបានដកចេញ បំផ្ទុះចោលក្នុងដែនទឹកអន្តរជាតិនៃច្រកសមុទ្រ Hormuz។

– លើសពីនេះ ក៏មានការជូនដំណឹងដល់អ៊ីរ៉ង់ថា កប៉ាល់ ឬទូកណាមួយដែលធ្វើសកម្មភាពដាក់មីនជាថ្មីនៅច្រកនេះនឹងត្រូវបំផ្លាញចោលភ្លាមៗ និងជាប្រព័ន្ធតែម្ដង។

– លោក បានបន្ថែមថា អាមេរិក នឹងអនុវត្តន៍គោលនយោបាយមិនអត់ឱនចំពោះការដាក់មីនយ៉ាងពេញលេញ និងមានប្រសិទ្ធភាព នៅច្រកនេះ។

– ទន្ទឹមនោះ កងកម្លាំងអវកាសអាមេរិក ក៏កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងច្រកសមុទ្រ Hormuz និងភ្នំ Pickaxe រួមទាំងទីតាំងនុយក្លេអ៊ែរ ៣ ផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។

– សហរដ្ឋអាមេរិក បានវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅ Isfahan, Natanz និង Fordow ក្នុងខែមិថុនា ឆ្នាំ ២០២៥ ។

– លោក ត្រាំ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើមសង្គ្រាម​សេដ្ឋកិច្ច និង​ការដាក់ឱ្យសេដ្ឋកិច្ច​ឯកោ​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុនមកប្រឆាំង​នឹង​អ៊ីរ៉ង់។ មេដឹកនាំ​អាមេរិក​ ក៏បាន​ព្រមាន​ផង​ដែរ​ថា ប្រទេស​ណាដែល​មានស្ថាប័ន​ហិរញ្ញវត្ថុ អាជីវកម្ម ឬ​ភ្នាក់ងារ​រដ្ឋាភិបាល​គាំទ្រ​ទីក្រុង​តេអេរ៉ង់ នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពី​ទីក្រុង​វ៉ាស៊ីនតោនដូចគ្នា។

– ជុំវិញផែនការនេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់ថាជា «ភេរវកម្មសេដ្ឋកិច្ច និងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ ក្រសួងដដែល បន្តថារដ្ឋបាលអាមេរិក អ្នកដែលបង្កើតផែនការដាក់ទណ្ឌកម្ម និងអ្នកដែលកំពុងអនុវត្តផែនការទាំងនោះ ត្រូវតែទទួលទណ្ឌកម្មសមស្រប ត្រឡប់ទៅវិញ៕

You might like