អាមេរិក ប្រកាសឈប់វាយប្រហារថ្មីលើអ៊ីរ៉ង់ហើយ ដោយផ្តោតលើការដាក់សម្ពាធវិញ

អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកការទូតកំពូលៗមកពីប្រទេសមួយចំនួនថា សហរដ្ឋអាមេរិក មិនមានគម្រោងវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងពេលខាងមុខនេះទេ ព្រោះខ្លួនបានប្ដូរយុទ្ធសាស្ត្រដោយផ្តោតលើមធ្យោបាយដាក់សម្ពាធផ្សេងៗលើទីក្រុងតេអេរ៉ង់ រួមមានការដាក់ទណ្ឌកម្មជាដើម។

– នេះបើយោងតាមការចុះផ្សាយរបស់កាសែត Axios បានរាយការណ៍ កាលពីថ្ងៃអង្គារថា លោក Rubio បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនមានគម្រោងវិលត្រឡប់ទៅរកប្រតិបត្តិការប្រយុទ្ធសំខាន់ៗវិញទេ ប៉ុន្តែក៏មិនបោះបង់នោះដែរ ប្រសិនបើអ៊ីរ៉ង់ជាអ្នកចាប់ផ្ដើមមុន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ផ្ទុយទៅវិញ មន្ត្រីអាមេរិក បានប្រាប់ឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តោតលើការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៀតលើអ៊ីរ៉ង់តាមរយៈទណ្ឌកម្ម និងការបិទផ្លូវកងទ័ពជើងទឹក ក៏ដូចជាបិទការដឹកជញ្ជូនប្រេងកាន់តែច្រើនឡើងចេញពីច្រកសមុទ្រ Hormuz ។

– ទន្ទឹមនោះ មន្ត្រីអាមេរិកម្នាក់ ក៏បានលើកឡើងថា នេះជាផែនការ និងយុទ្ធសាស្ត្រដែលជាគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ដែលនឹងអនុវត្តន៍រហូតដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី ៣ ខែវិច្ឆិកា។

– សហរដ្ឋអាមេរិក បច្ចុប្បន្នមិនកំពុងស្ថិតក្នុងដំណើរចរចាជាមួយអ៊ីរ៉ង់នោះទេ ស្របពេលដែល ត្រាំ ជឿថាសម្ពាធអាចជំរុញឱ្យក្រុងតេហេរ៉ង់ត្រឡប់ចូលតុចរចាវិញ៕

You might like