អន្តរជាតិះ – ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានច្រានចោលការគំរាមកំហែងសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន ដោយថា មិនគួរត្រូវបានរីករាលដាលយ៉ាងខ្លាំងទៅដល់ប្រទេសដែលជាដៃគូសហការរកស៊ីជាមួយអ៊ីរ៉ង់នោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបង្ហោះនៅលើ X ថា ដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ទាំងអស់ បានផ្ញើរសារមកយើងផ្ទាល់ ដោយពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនយកសេចក្តីថ្លែងការណ៍របស់អាមេរិកជាធំនោះទេ។
– យោងតាមប្រធានសភាអ៊ីរ៉ង់ បានលើកឡើងថា អាមេរិក ប្រហែលជាគិតថា នឹងមានប្រទេសដែលស្ដាប់បង្គាប់ និងខ្លាចពួកគេ ប៉ុន្តែវាមិនដូចអ្វីដែលពួកគេកំពុងតែគិតនោះទេ។
– លោក ត្រាំ បានប្រកាសពីការចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ច និងការដាក់ឱ្យសេដ្ឋកិច្ចឯកោក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកប្រឆាំងនឹងអ៊ីរ៉ង់។ មេដឹកនាំអាមេរិក ក៏បានព្រមានផងដែរថា ប្រទេសណាដែលមានស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម ឬភ្នាក់ងាររដ្ឋាភិបាលគាំទ្រទីក្រុងតេអេរ៉ង់ នឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោនដូចគ្នា។
– ជុំវិញផែនការនេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់ថាជា «ភេរវកម្មសេដ្ឋកិច្ច និងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ ក្រសួងដដែល បន្តថារដ្ឋបាលអាមេរិក អ្នកដែលបង្កើតផែនការដាក់ទណ្ឌកម្ម និងអ្នកដែលកំពុងអនុវត្តផែនការទាំងនោះ ត្រូវតែទទួលទណ្ឌកម្មសមស្រប ត្រឡប់ទៅវិញ៕
