បញ្ជូនខ្លួនជនសង្ស័យចំនួន ៣០ នាក់ពាក់ព័ន្ធ​ប្រើប្រាស់គ្រឿងញៀន​ ទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖- ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យការតែមានប្រសិទ្ធភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការបោសសម្អាតនូវករណីក្មេងទំនើងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣០នាក់ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែតបានឱ្យដឹងថា តាមការស្ដាប់ចម្លើយរបស់ក្មេងទំនើងទាំងអស់បានឱដឹងថា ពួកគេកន្លងមក លួច ឆក់ និងប្រើប្រាស់គ្រឿងញឿន បង្កអសន្តិសុខក្នុងក្រុងប៉ោយប៉ែតជាប្រចាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 

You might like