អាមេរិក ដាស់តឿនជាថ្មីដល់ប្រទេសដែលបន្តធ្វើជំនួញជាមួយអ៊ីរ៉ង់ ឱ្យប្រញាប់កាត់ផ្ដាច់ជាបន្ទាន់

អន្តរជាតិះ – សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងអ៊ីរ៉ង់ និងបានគំរាមប្រទេសណាដែលមិនព្រមបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយរដ្ឋនេះ។

– ការដាក់ទណ្ឌកម្មខាងលើនេះ ជាផ្នែកមួយដែលរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និយាយថា ជាការវាយលុកហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មានលើអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាម លោក Bessent បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចទាំងអស់ជាមួយប្រទេសនេះ ដោយបន្ថែមថា ប្រទេសណាមួយដែលនៅតែធ្វើជំនួញជាមួយអ៊ីរ៉ង់ក៏នឹងត្រូវទទួលផលប៉ះពាល់ដូចគ្នាផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ ការគំរាមកំហែងចុងក្រោយបំផុតចំពោះរបបអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីការព្យាយាមជាច្រើនលើក និងកាលកំណត់ដែលបានពង្រីកពីសេតវិមានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះ។

– ទន្ទឹមនោះ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ីរ៉ង់ លោក Ali Madanizadeh បានបញ្ជាក់ថា រដ្ឋ មានផែនការរយៈពេល ២ ឆ្នាំ ដើម្បីទប់ទល់នឹងទណ្ឌកម្មនេះ ហើយនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនបរាជ័យវិញ។

– លើសពីនេះ អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម លោក Hossein Mohebi បានសង្កត់ធ្ងន់ថា បញ្ជារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្តីពីការចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ចដ៏លំបាកបំផុតប្រឆាំងនឹងអ៊ីរ៉ង់នេះ គឺដោយសារការទទួលស្គាល់ដោយស្ងៀមស្ងាត់អំពីបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោននៅលើសមរភូមិយោធា។

– សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ នាំឱ្យមានការកើនឡើងនៃតម្លៃប្រេងសកល ហើយជាការឆ្លើយតបទៅនឹងការគំរាមកំហែងចុងក្រោយបំផុត អ៊ីរ៉ង់ ក៏បានព្រមានថា ខ្លួននឹងបិទការនាំចេញប្រេងទាំងអស់ពីតំបន់នេះ ប្រសិនបើសង្គ្រាមនៅតែបន្ត៕

You might like