ត្រាំ ប្រកាសស្វាគមន៍ជានិច្ច បើមានការអនុញ្ញាតឱ្យលោកឈរឈ្មោះជាប្រធានាធិបតីអាណត្តិទីបី

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក សប្បាយចិត្ត ប្រសិនបើច្បាប់របស់ប្រទេសត្រូវបានផ្លាស់ប្តូរដើម្បីអនុញ្ញាតឱ្យលោកឈរឈ្មោះសម្រាប់អាណត្តិទីបីជាប្រមុខរដ្ឋ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់អ្នកគាំទ្រនៅទីក្រុង Myrtle Beach រដ្ឋ South Carolina ថាយើងមានច្បាប់ និងបទប្បញ្ញត្តិដែលចែងរួចរាល់ ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូរ ឬកែសម្រួលនោះ លោក នឹងសប្បាយចិត្ត។

– បើតាមច្បាប់ អាណត្តិទីពីររបស់លោក ត្រាំ ជាប្រធានាធិបតីនឹងត្រូវបញ្ចប់ នៅខែមករា ឆ្នាំ២០២៩។ វិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៥១ កំណត់ប្រធានាធិបតីឱ្យកាន់តំណែងបានត្រឹមតែពីរអាណត្តិ ប៉ុណ្ណោះ។

– ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិកបច្ចុប្បន្នរូបនេះ បានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការស្វែងរកការឈរឈ្មោះដល់អាណត្តិទីបី។

– លោក ត្រាំ បានឈ្នះតំណែងប្រធានាធិបតីជាលើកទីពីរ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយយកឈ្នះលើបេក្ខជនប្រជាធិបតេយ្យ លោកស្រី Kamala Harris។ ខណៈអាណត្តិទីមួយរបស់លោក កាលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ៕

You might like