ជនសង្ស័យឈ្មោះ ឆេង ភារុន បានចូលខ្លួនសារភាព ក្រោយគេចខ្លួនទៅវៀតណាម

ភ្នំពេញះ- ក្រោយពីមានការអំពាវនាវ យ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជនដៃដល់ឈ្មោះ ឆេង ភារុន ចូលសារភាព និងត្រឡប់មកកម្ពុជាវិញដើម្បីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះ ជនសង្ស័យបានសម្រេចចិត្តនិងធ្វើដំណើរត្រឡប់មកម្ពុជាវិញហើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមព័ត៌មានទទួលបានគិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី២៤ ខែសីហា នេះ ឈ្មោះ ឆេង ភារុន បានឆ្លងដែនពីប្រទេសវៀតណាម ចូលមកដល់ទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរង់ចាំទទួល និងឃាត់ខ្លួន ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ជាធរមានផងដែរ៕

 

You might like