កងទ័ពជើងទឹកអ៊ីរ៉ង់ ប្ដេជ្ញាមិនភ័យខ្លាចនឹងការគំរាមរបស់ ត្រាំ រហូតធ្វើឱ្យបាត់បង់ច្រក Hormuz នោះទេ

អន្តរជាតិះ- មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីឯក Shahram Irani បាននិយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ ដែលមានវត្តមាននៅច្រកសមុទ្រ Hormuz និងឈូងសមុទ្រផ្សេងទៀត បង្ហាញពីឆន្ទៈដ៏មោះមុតរបស់ពួកគេក្នុងការតតាំងជាមួយសត្រូវដែលយាយី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Shahram បានលើកឡើងថា កងទ័ពជើងទឹករបស់យើងកំពុងមានវត្តមានយ៉ាងរឹងមាំនៅច្រកសមុទ្រនេះ និងផ្លូវទឹកសំខាន់ៗជាយុទ្ធសាស្ត្រនៅក្នុងឈូងសមុទ្រផ្សេងទៀត។

– ទន្ទឹមនោះ លោក បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកអ៊ីរ៉ង់ នឹងបន្តការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រ ដោយបន្ថែមថា កងទ័ពជើងទឹក កំពុងប្រយុទ្ធប្រឆាំងនឹងសត្រូវដោយអស់ពីសមត្ថភាព ហើយនឹងមិនអនុញ្ញាតឱ្យសត្រូវចូលមកជិតឡើយ។

– ទោះជាយ៉ាងណា ក្រសួងការពារជាតិអ៊ីរ៉ង់ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយថា អរិភាពដែលកើតមាននៅតំបន់ឈូងសមុទ្រពែរ្សនឹងក្លាយជាទីលានសាកល្បង សម្រាប់ឧស្សាហកម្មការពារជាតិរបស់ខ្លួន និងបង្ហាញពីតម្រូវការក្នុងការប្រើប្រាស់ធនធានអាវុធក្នុងស្រុកប្រកបដោយប្រសិទ្ធភាពថែមទៀត។

– គួរបញ្ជាក់ថា ភាពតានតឹងនៅច្រកសមុទ្រ Hormuz មិនទាន់ថមថយនៅឡើយនោះទេ សហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រតិបត្តិការបិទខ្ទប់ផ្លូវទឹករបស់កងកម្លាំងអ៊ីរ៉ង់នៅច្រកនេះ ដោយអះអាងថា ជាវិធានការធ្វើឱ្យសេដ្ឋកិច្ចរដ្ឋនេះចុះខ្សោយ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ នៅដើមថ្ងៃទី ៨ ខែកក្កដាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងច្រក Hormuz៕

 

 

You might like