រុស្ស៊ី វាយប្រហារផ្សារទំនើបដ៏ធំមួយរបស់អ៊ុយក្រែន សម្លាប់មនុស្ស ១៥ នាក់ និងរបួស ១៣០នាក់

អន្តរជាតិះ- យ៉ាងហោចណាស់មនុស្ស ១៥ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅលើផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន។ នេះបើយោងតាមមន្ត្រីក្នុងតំបន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មនុស្ស ១៣០ នាក់ផ្សេងទៀត រួមទាំងកុមារ ២៣ នាក់ បានរងរបួសក្នុងការវាយប្រហារលើផ្សារទំនើបធំបំផុតនៃទីក្រុងនេះ មនុស្សជាច្រើនទៀតក៏ត្រូវបានរាយការណ៍ថាជាប់នៅក្នុងគំនរបាក់បែកផងដែរ។

– ទន្ទឹមនោះ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមនៅក្រុងដែលស្រុកកំណើតរបស់លោកនេះ គឺជារលកទី ២ ដោយការវាយប្រហារគឺផ្តោតលើបុគ្គលិកសង្គ្រោះបន្ទាន់តែម្ដង។

– វីដេអូ ដែលត្រូវបានបង្ហោះ បង្ហាញពីយន្តហោះគ្មានមនុស្សបើករុស្ស៊ី បានវាយប្រហារទីតាំងផ្សារទំនើបមួយនៅក្នុងតំបន់ Dnipropetrovsk នៃក្រុង Kryvyi Rih ។

– ទោះជាយ៉ាងណា មកទល់ពេលនេះ យោធារុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។

– ជាមួយគ្នានោះ យោងតាម លោក Oleksandr Hanzha ប្រធានតំបន់ Dnipropetrovsk បានលើកឡើងកាលពីល្ងាចថ្ងៃសុក្រថា មានអ្នកស្លាប់ចំនួន ១៥ នាក់ រួមទាំងមនុស្ស ២ នាក់ស្លាប់ពេលទៅដល់មន្ទីរពេទ្យ ខណៈមនុស្ស ១៣០ នាក់រងរបួស រួមទាំង ២៩ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។

– ក្រុមជួយសង្គ្រោះមកពីតំបន់អ៊ុយក្រែន ចំនួន ៤ ផ្សេងទៀតកំពុងត្រូវបានដាក់ពង្រាយជាបន្ទាន់ ដើម្បីជួយស្វែងរកអ្នកនៅរស់រានមានជីវិត។

– ដោយឡែក អភិបាលក្រុង Kryvyi Rih លោក Oleksandr Vilkul បានបញ្ជាក់ថា មកទល់ពេលនេះ យន្តហោះគ្មានមនុស្សបើករុស្ស៊ី កំពុងបន្តគំរាមកំហែងលើក្រុងនេះ នៅឡើយ។

– ស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែន មិនថមថយទេ ដោយសងសឹកគ្នាកាន់តែខ្លាំង ខណៈសម្លាប់មនុស្សកាន់តែច្រើន ស្របពេលលោក ហ្សេលេនស្គី នៅតែបន្តទទូចសុំអាវុធលោកខាងលិច៕

 

 

You might like